Banner ads below article

HMD លក់​ទូរស័ព្ទ​ដាច់​បាន ៧០លាន​គ្រឿង​ក្នុង​រយៈពេល​ដ៏​ខ្លី ២ឆ្នាំ​មក​នេះ​​ដោយ​មាន Nokia 6.1 ជា​តារាសំណាង

HMD Global ​ថ្មី​នេះ​បាន​ឈាន​មក​ដល់​ខួប ២ឆ្នាំ​ហើយ​ដែល​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ២០១៦។ រយៈពេល​ប្រហែល​តែ ១ខែ​ក្រោយ​មក​បន្ទាប់​ពី​បង្កើត HMD បាន​បញ្ចេញ​ស្មាតហ្វូន Nokia 6 នៅ​លើ​ទីផ្សារ។ ចាប់តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​ពេល​នេះ ក្រុមហ៊ុន​ដែល​មាន​វ័យ​ក្មេង​នេះ អាច​លក់​ទូរស័ព្ទ​ដាច់​បាន​ប្រមាណ ៧០លាន​គ្រឿង​ស្ថិត​ក្រោម​ម៉ាក Nokia។ សូម​បញ្ជាក់​ថា តួលេខ​នេះ​គឺ​បាន​រាប់​បញ្ចូល​ទាំង​ស្មាតហ្វូន Android និង​ទូរស័ព្ទ​ស៊េរី Feature Phone។

​ទូរស័ព្ទ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​របស់ HMD/Nokia ​គឺ​មាន​តម្លៃ​ស្ថិត​នៅ​ចន្លោះ​ពី ៣០០អឺរ៉ូ ទៅ ៤០០អឺរ៉ូ (ប្រហែល ៣៤៣ដុល្លារ ទៅ ៤៥៧ដុល្លារ)។ Nokia 6.1 ​បាន​ក្លាយ​ជា​តួអង្គ​សំខាន់ ជា​ទូរស័ព្ទ​លក់​ដាច់​ជាង​គេ​លើ​ទីផ្សារ​សកល​របស់​ក្រុមហ៊ុន ហើយ​ស៊េរី​បន្ទាប់​មាន​ Nokia 7 Plus ចំណែក Nokia 3.1 ​ក៏​ធ្វើ​បាន​ល្អ​ផង​ដែរ​សម្រាប់​ក្នុង​ទីផ្សារ​អាល្លឺម៉ង់។

​ជាមួយ​ស៊េរី​ទូរស័ព្ទ​ធុន​មធ្យម​ HMD ​ក្រុមហ៊ុន​ពិត​ជា​ធ្វើ​បាន​ល្អ​ជាមួយ​ភាព​ជោគជ័យ​គួរ​កត់​សម្គាល់ ដោយ​ឡែក​ស៊េរី​កំពូល​ដូច​ជា Nokia 8 Sirocco ​ហាក់​មិន​ទាន់​ឃើញ​សញ្ញាណ​វិជ្ជមាន​ដូច​ក្ដៅ​រំពឹង​ទុក​នោះ​ឡើយ។ ក្រុមហ៊ុន HMD មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ទៅ​នឹង​ចចាមអារ៉ាម Nokia 9 នៅ​ឡើយ​ទេ៕

Image result for hmd nokia phones

HMD ទទួលស្គាល់ថាភាពជោគជ័យរបស់ខ្លួនភាគច្រើនជំពាក់ភក្ដីភាពរបស់អ្នកគាំទ្រចំពោះស្លាកយីហោរបស់ Nokia ដូច្នេះវាផ្តោតលើការរស់នៅតាមកេរ្តិ៍ដំណែលនោះតាមរយៈការបង្កើតទូរស័ព្ទដែលមានគុណភាពខ្ពស់។ ប៉ុន្តែមានបញ្ហាមួយ – ជិត 80% នៃអតិថិជនរបស់ HMD មានអាយុ 35 ឆ្នាំនិងចាស់។ ទាំងនោះគឺជាមនុស្សដែលចាំពីក្រុមហ៊ុន Nokia នៅក្នុងនាយករដ្ឋមន្រ្តីរបស់ខ្លួន។

នេះ​ជា​ភាព​ជោគជ័យ​មួយ​កម្រិត​របស់ HMD ដោយ​ប្រើ​រយៈពេល​ខ្លី​តែ​ទទួល​បាន​កំណត់ត្រា​លក់​គួរ​កត់​សម្គាល់។ នេះ​ក៏​ដោយសារ​បាន​ម៉ាក Nokia យោង ​ដែល​អតិថិជន​ជាច្រើន​ធ្លាប់​មាន​អនុស្សាវរីយ​ច្រើន​ជាមួយ​វា ហើយ​ក៏​មាន​អតិថិជន​ខ្លះ​នៅ​តែ​គាំទ្រ។ តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា អតិថិជន​ស្ទើរ ៨០% គឺ​មាន​វ័យ​ខ្ទង់ ៣៥ឆ្នាំ​ឡើង​ទៅ នេះ​ស​បញ្ជាក់​ថា Nokia ហាក់​បាញ់​មិន​ទាន់​ចំ​ចិត្ត​យុវវ័យ​ខ្លាំង​នៅ​ឡើយ។ គោលដៅ​របស់ HMD ថែមទាំង​ចង់​ច្បាម​យក​អតិថិជន​ ជា​យុវវ័យ​អាយុ​ក្រោម ២០ឆ្នាំ​ថែមទៀត ហើយ​និង​ចន្លោះ​ពី ២០ ទៅ ៣៥ឆ្នាំ​នៅ​ពេល​អនាគត៕

ទាញយក

Comments
Loading...