Asus Zenfone 5, 5Z, និង 5Q (Lite) នឹងទទួលបានការអាប់ដេតទៅកាន់ Android 9 Pie

0 2

នៅឆ្នាំនេះ ក្រុមហ៊ុន Asus បានចេញលក់ស្មាតហ្វូនចំនួន 3 ម៉ូដែល រួមមាន Zenfone 5, Zenfone 5Z និង Zenfone 5 Lite ដែលត្រូវបានប្រកាសចេញនៅក្នុងខែមីនា ឆ្នាំ2018 កន្លងទៅ ជាមួយគ្នានោះ Zenfone 5 Lite គឺជាម៉ូដែល ដំបូង ដែលទទួលបានធ្វើឱ្យទាន់សម័យកម្មវិធី Software Update។ ការធ្វើឱ្យទាន់សម័យនូវកម្មវិធីនេះ គឺបាននាំមកនូវមុខងារ និងការកែលម្អរជាច្រើន របស់ Zenfone 5 ដូចជាគុណភាពនៃសម្លេង ដែលត្រូវបានគេបង្កើនប្រសិទ្ធភាពខ្លាំងជាងមុន។

ក្រុមហ៊ុន Asus បានប្រកាសថា ខ្លួននឹងធ្វើឱ្យទាន់សម័យកម្មវិធី គឺត្រកូល Zenfone 5 ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie កាលពីថ្ងៃទី 19 ខែធ្មូរនេះ ហើយការធ្វើឱ្យទាន់សម័យដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie នេះគឺសម្រាប់ Zenfone 5 ZE620KL ប្រិយមិត្តទាំងអាចទាញយកបានពីគេហទំព័រផ្លូវការផ្ទាល់។ យោងតាមក្រុមហ៊ុននេះ បានឲ្យដឹងថា Zenfone 5Z នឹងទទួលបានការ Update Android Pie ជាផ្លូវការនៅចុងខែមករា ឆ្នាំ 2019 ។ ការផ្លាស់ប្តូរការ Update Android Pie គឺនឹងមានការបន្ថែមលក្ខណៈថ្មីមួយចំនួន រួមទាំងផ្ទាំងលេចឡើងនៃកម្រិតសំឡេង និងលក្ខណៈពិសេស “Magnifier” ថ្មី ដែលធ្វើឱ្យមុងារចម្លង Copy/Past កាន់តែងាយស្រួលជាង។ ស្របពេលដែលក្រុមហ៊ុន នៅមិនបានបញ្ជាក់ច្បាស់នោះ យើងអាចរំពឹងថា ស្មាតហ្វូនថ្មីទាំងនេះ នឹងមានការដំណើរការល្អប្រសើរជាងមុន និងអាយុកាលនៃថ្មក៏បានយូរជាងមុន ដោយហេតុថា ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ធ្វើឱ្យទាន់សម័យចំនួនស្នូល Core។ បច្ចុប្បន្ននេះ មិនមានការបញ្ជាក់ផ្លូវការ សម្រាប់ Zenfone 5 និង Zenfone 5 Lite Pie update ទេ។

គួរំលឹកថា ស្មាតហ្វូន Zenfone 5 Series បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android Oreo ចេញពីប្រអប់; ដែលមិនទំនងជាថា ក្រុមហ៊ុន Asus នឹងផ្តល់នូវការធ្វើឱ្យទាន់សម័យទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់តៃវ៉ាន់នេះ អាចនឹងរំលង និងបង្ហោះទៅកាន់ព័ត៌មានថ្មីបំផុតរបស់ Android Pie តែម្តង។ ក្រុមហ៊ុន Asus អាចនឹងបញ្ចេញនូវការ Update ថ្មីបំផុត ទៅកាន់ស៊េរី  Zenfone 5 Series ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលវាបានផ្តល់នូវការ update Android Oreo ទៅលើ Zenfone ស៊េរីមុនៗ របស់ខ្លួន នៅចុងឆ្នាំ 2017 ។  បន្ទាប់ពីគំរូនេះ ក្រុមហ៊ុន Asus ទំនងជានឹងចេញលក់ការតំឡើង Android Pie ទៅលើ Zenfone 5 Series នៅពាក់កណ្តាលត្រីមាសទីបួន នៅចុងបញ្ចប់ នៃត្រីមាសទី 4 នៃឆ្នាំ 2018 នេះ។ មានន័យថា អ្នកអាចរំពឹងថា ការធ្វើឱ្យទាន់សម័យ នឹងមកដល់នៅលើស្មាតហ្វូន Zenfone 5Z ជាទីស្រឡាញ់របស់អ្នក នៅចុងឆ្នាំនេះ។

Zenfone 5 Series  ទាំងមូលនឹងទទួលបានការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie ស្របដែលត្រូវបានគាំទ្រដោយគម្រោងរបស់ Google Treble ។ ជាការប្រសើរណាស់ Zenfone ស៊េរីខ្ពស់ ដែលមាន Zenfone 5 & 5Z នឹងទទួលបានការធ្វើឱ្យទាន់សម័យមុនគេ។ បន្ទាប់ពីនោះ Zenfone 5 Lite នឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ដែលភ្ជាប់មកជាមួយ Snapdragon 630 ដែលស៊ីថាមពលតិច ឬ Snapdragon 430 នៅក្នុងទីផ្សារមួយចំនួន។ជាមួយគ្នានេះ ក៏ត្រូវបានគេរំពឹងថា ក្រុមហ៊ុនយក្សតៃវ៉ាន់នេះ នឹងបញ្ចញនូវការ Update Android Pie នៅក្នុងត្រីមាសដំបូង នៃឆ្នាំ2019 ទៅ Zenfone 5 Lite ដែលត្រូវបានគេស្គាល់ផងដែរថាជា Asus Zenfone 5Q នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ យើងនឹងត្រូវរង់ចាំមើល ដើម្បីទទួលបានកាលបរិច្ឆេទផ្លូវការ សម្រាប់ការធ្វើបច្ចុប្បន្នភាពនេះ៕

ការធ្វើបច្ចុប្បន្នភាព FOTA មានទំហំប្រហែល 1.1GB ហើយអាចតំឡើងដោយធ្វើតាមជំហានងាយៗទាំងនេះ៖

1.ទាញយក បច្ចុប្បន្នភាព Zenfone 5 FOTA ពីទីនេះ :

2.ផ្ទេរការធ្វើបច្ចុប្បន្នភាព ដែលបានទាញយកទៅកាន់កាត microSD របស់ទូរស័ព្ទ;

3.ចូលទៅកាន់ Recovery Mode ដើម្បីធ្វើដូច្នេះ ត្រូវចុចប៊ូតុងបន្ថយសម្លេង និងប៊ូតុងបើក / បិទ ក្នុងពេលដំណាលគ្នា រហូតដល់មុខងារនោះបើកចេញមក។

4.ជ្រើសជម្រើស ”  អនុវត្តការធ្វើឱ្យទាន់សម័យពី microSD  “; ” apply update from microSD ” 

5.ជ្រើសរើសយក FOTA ដែលបានដោនឡូត ហើយចុច OK ។

ចំណាំ៖ ដំណើរការធ្វើបច្ចុប្បន្នភាពនេះ នឹងចំណាយពេលប្រហែល 30 នាទី ដើម្បីបញ្ចប់។

Comments
Loading...

You're currently offline