Banner ads below article

Lenovo Z5 Pro បានបង្ហាញនូវសមត្ថភាពខ្លាំងមែន ដោយអាចយកឈ្នះ iPhones XS និង XS Max ថែមទៀតផង

-- ផ្សព្វផ្សាយ--

ក្រុមហ៊ុន Lenovo បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ឧស្សាហកម្មស្មាតហ្វូននៅពេលដែលក្រុមហ៊ុននេះ បានបង្ហាញស្មាតហ្វូនស៊េរីថ្មី Lenovo Z5 Pro GT ដែលជាស្មាតហ្វូនដ៏ខ្លាំងក្លារបស់ក្រុមហ៊ុននេះដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ដំបូងបំផុតនៅក្នុងពិភពលោក នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធស្មាតហ្វូន Lenovo Z5s កាលថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ Lenovo Z5 Pro GT គឺជាស្មាតហ្វូនដំបូងបំផុតដែលមានរ៉េមទំហំ 12GB។

តាមការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Z5 Pro នេះគឺមានលក្ខណៈសម្បត្តិពិសេសខ្លាំងក្លានាំមុខគេនៅក្នុងការដាក់ពិន្ទុនៅលើ AnTuTu benchmarks ដែលមានពិន្ទុដល់ទៅ 368,480។ សម្រាប់ពិន្ទុនេះ គឺមិនមែនសម្រាប់តែស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 និង Kirin 980 ដែលប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននោះទេ ប៉ុន្តែអាចក៏យកឈ្នះទៅលើបន្ទះឈីប Apple A12 ដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone XS, iPhone XS Max និង iPhone XR។ បន្ទាប់ពីការបង្ហាញនេះ AnTuTu ក៏បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Lenovo Z5 Pro GT មានពិន្ទុខ្ពស់ជាងគេបំផុតនៅក្នុងចំណោមស្មាតហ្វូន Android ហើយក៏មានការអះអាងផងដែរ។

-- ផ្សព្វផ្សាយ--

សម្រាប់រូបភាពដែលបង្ហាញនៅខាងក្រោមនេះ គឺបង្ហាញអំពីការបង្ហាញស្មាតហ្វូនស៊េរីថ្មី Lenovo Z5 Pro GT ដែលស្មាតហ្វូននេះ អាចផ្តួលទៅលើស្មាតហ្វូន iPhone XS, iPhone XS Max និង iPhone XR ដែលមានពិន្ទុរៀងគ្នាគឺ 356,501, 355,804 និង 346,735 នៅលើ AnTuTu benchmarks។ សម្រាប់ចំណាត់ថ្នាក់ខ្ពស់ 4 ទៀត គឺប្រើប្រាស់នូវបន្ទះឈីប Kirin 980 នៅលើស្មាតហ្វូន Huawei Mate 20, Mate 20 X, Mate 20 Pro និង Honor Magic 2។ សម្រាប់ស្មាតហ្វូន Xiaomi Black Shark Helo, OnePlus 6T និង Nubia X ក៏ប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ស្ថិតនៅក្នុងបញ្ជីនេះដែរ។

តាមរយៈការបញ្ជាក់នៅក្នុង Weibo បានបង្ហាញថា AnTuTu បានពន្យល់ថា Android និងiOS Platforms គឺប្រើប្រាស់នូវវិធីដោះស្រាយផ្សេងគ្នា។ ដូច្នេះការដាក់ពិន្ទុនៅលើ Android និង iOS របស់ AnTuTu Benchmark នោះមិនអាចធ្វើការប្រៀបធៀបគ្នាបាននោះទេ។ ស្មាតហ្វូនស៊េរីថ្មី Lenovo Z5 Pro មានអេក្រង់ទំហំ 6.4 អ៊ីង FHD+ AMOLED ជាមួយនឹងការរចនាអេក្រង់រុញថែមទៀតផង។ ស្មាតហ្វូននេះ មានម៉េមូរីទំហំ 512GB។ សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះខាងមុខទំហំ 16MP+8MP និងកាមេរ៉ាខាងក្រោយភ្លោះទំហំ 16MP+24MP និងប្រើប្រាស់នូវថាមពលថ្ម 3,350mAh។

ការកម្មង់ទិញមុនរបស់ស្មាតហ្វូន Lenovo Z5 Pro GT នេះនឹងចាប់ផ្តើមនៅថ្ងៃទី 15 ខែមករានេះ នឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី 24 ខែមករាខាងមុខនេះ។ ស្មាតហ្វូននេះ មានម៉េមូរីច្រើនទំហំ រួមមានដូចជា ទំហំ 6GB+128GB  តម្លៃ $391។ ទំហំ 8GB+128GB តម្លៃ $434។ ទំហំ 8GB+256GB តម្លៃ $498 និងទំហំ 12GB+512GB គឺមានតម្លៃ $637៕

ប្រភពពី៖eworldmagz.com

ទាញយក

Comments
Loading...