Banner ads below article

ហេតុ​អ្វី YouTube លុប​ចោល​វីដេអូ​ចំនួន​៥៨លាននិងComments២២៤លាន?

YouTube ជា​វិបសាយ​ធំ​​មួយ​ក្នុង​ពិភព​លោក​នេះ​ដែល​ផ្ទុក​ និង​ផ្សាយ​អំពី​វីដេអូ​ ​កាល​​ថ្មី​ៗ​នេះ​​បាន​សម្រេច​លុប​ចោល​វីដេអូ​ជាង​៥៨​លាន និង មតិ​យោបល់​ (Comments) ២២៤​លាន។

តាម​សេចក្តី​រាយការណ៍​របស់​ Business Insider បាន​ឲ្យ​ដឹង​ថា នៅ​ត្រី​មាស​ទី​៣​នៃ​ឆ្នាំ​២០១៨​នេះ​ YouTube ​វីដេអូ​ និង​​ Comments ​ទាំង​នោះ​ត្រូវ​បាន​លុប​​ចោល​គឺ​ដោយសារ​ខុស​​គោល​ការណ៍​របស់​ខ្លួន។

រូបភាព​បង្ហាញ​ពី​ការ​លុប​ចោល

ការ​បង្ខំ​ឲ្យ​គោរព​ និង​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ​ត្រូវ​បាន​គេ​និយាយ​ថា ដោយ​សារ​​ទាំង​ YouTube និង​​បណ្តាញ​ទំនាក់ទំនង​សង្គម​​ផ្សេង​ទៀត​បាន​ទទួល​គំនាប​ពី​រដ្ឋាភិបាល​ឲ្យ​លុប​ចេញ​នូវ​មាតិកា​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លឹម​សារ​ជ្រុលនិយម។ ពិត​ណាស់​ សហភាព​អឺរ៉ុប​​​​បាន​ចាត់​វិធាន​ការ​ដាក់​ពិន័យ​លើ​​បណ្តាញ​ទំនាក់ទំនង​សង្គម​ ឬ​វិបសាយ​​ណា​​ដែល​​មិន​លុប​ចោល​​វីដេអូ​ និង​ Comments ដែល​​មាន​ខ្លឹម​សារ​ជ្រុល​និយម។

YouTube បាន​ចេញ​​របាយការណ៍​​រាល់​៣​ខែ​ម្តង​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​លុប​បំបាត់​រាល់​មាតិកា​ទាំង​ឡាយ​ណា​ដែល​ខុស​នឹង​គោលការណ៍។ ជាក់​ស្តែង​ វីដេអូ​​ដែល​មាន​បញ្ហា​​ច្រើន​បំផុត​គឺ​ Spam ហើយ​បញ្ហា​ភាគ​ច្រើន​​ត្រូវ​​បាន​ស្វែង​រក​ឃើញ​​តាម​រយៈ​ការ​ប្រើ​ប្រាស់​​​ឧបករណ៍​ស៊ើប​រក​ដោយ​ស្វ័យប្រវត្តិ។

កាល​ពី​​ខែ​កញ្ញា​កន្លង​ទៅ​ ៩០​ភាគ​រយ​នៃ​វីដេអូ​លុប​ចោល​គឺ​មាន​ views តិច​ជាង​១០​ដង​ប៉ុណ្ណោះ។ វីដេអូ​ចំនួន​១០ ៤០០​​​ត្រូវ​បាន​លុប​ចោល​ដោយ​មាន​ខ្លឹម​សារ​ជ្រុល​និយម​ ហើយ​វីដេអូ​ ២៧៩ ៦០០​ទៀត​លុប​ចោល​ដោយ​សារ​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​កុមារ៕​

ទាញយក

Comments
Loading...