ផ្ទុះ​ម្តង​ហើយ​ម្តង​ទៀត! ត្រីមាស​ចុង​ក្រោយ Facebook ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ខក​ចិត្ត​ដល់​ទៅ ៣ លើក

គិត​ត្រួសៗ​ត្រឹម​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន​យក្ស​ Facebook បាន​រង​រឿង​អាស្រូវ​ផ្ទួនៗ​គ្នា​ដល់​ទៅ​បី​លើក​ទាក់ទង​នឹង​ការ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​រហូត​ឈាន​ដល់​ការ​ប្រមាញ់​បាន​នូវ​គណនី​រាប់​លាន​ដាក់​លក់​លើ​ទីផ្សារ​ងងឹត​ជា​ហូរហែ។

ថ្ងៃនេះយើងនឹងលើក​យក​អាស្រូវ ៣ លើក​នៃ​បណ្តាញ​សង្គម​យក្ស​គ្រប់គ្រង​ដោយ​លោក Mark Zuckerberg កើត​មាន​នា​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨៖

១.ការ​រក​ឃើញ ៣០ លាន​គណនី​ត្រូវ​បាន Hack:

លម្អិត​ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ផ្សាយ​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា រក​ឃើញ​ថា​គណនី Facebook របស់​អ្នក​ប្រើប្រាស់​ប្រមាណ ៣០ លាន​គណនី​បាន​បែកធ្លាយ​ទៅ​ភាគី​ទី​បី ដែល​រួម​បញ្ចូល​ទាំង​ព័ត៌មាន​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​លេខ​ទូរសព្ទ Email ភេទ សញ្ជាតិ និង​ទីតាំង​មួយ​ចំនួន​ជា​ដើម។

២.ការ​ដាក់​លក់​គណនី Facebook ប្រមាណ ៨១ ០០០ លើ​ទីផ្សារ​ងងឹត:

ក្រុម Hacker បាន​លួច​យក​គណនី​ Facebook Messenger របស់​អ្នក​ប្រើ​ប្រមាណ​ជាង ៨១ ០០០ កាល​ពី​អំឡុង​ខែ​វិច្ឆិកា​ដាក់​លើ​ទីផ្សារ​ងងឹត​យ៉ាង​អនាធិបតេយ្យ។ ដោយ​តាម BBC ក្នុង​មួយ​គណនី​ក្រុម​ខិលខូច​អាច​លក់​ចេញ​ក្នុង​តម្លៃ ១០ សេន​ជាមួយ​ការ​បិទ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជូន​ទៀត​ផង។

៣.ការ​បែក​ធ្លាយ​រូប​ថត​អ្នក​ប្រើ​ប្រមាណ ៧ លាន​គណនី:

នា​ពាក់​កណ្តាល​ខែ​ធ្នូ តួ​លេខ​ច្បាស់ការ​នៃ​អ្នក​ប្រើប្រាស់​ ៦,៨ លាន​គណនី​បាន​ជួប​កំហុស​ឆ្គង​នៃ Photo API ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទី​បី​អាច​លុកលុយ​ភ្ជាប់​ទៅ​កាន់​រូបថត​របស់​អ្នក​ប្រើប្រាស់​រូប​នោះ​បាន ថ្វី​បើ​មិន​បាន​បង្ហោះ​ជា​សាធារណៈ (Public) លើ​បណ្តាញ​សង្គម​ក៏​ដោយ។ យ៉ាងណាមិញ Facebook ក៏​បាន​ឆ្លើយតប​មក​វិញ​តាម​រយៈ​ការ​បង្ហាញ​ដំណោះស្រាយ​ទាំង​ភាគី​អ្នក​ប្រើប្រាស់​ផ្ទាល់ និង​ Developer ផ្ទាល់៕

Related posts

វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មដំបូងរបស់ Mi MIX 2S ស្មាតហ្វូនស៊េរីថ្មីរបស់ Xiaomi គឺផ្តោតសំខាន់ទៅលើការរចនារូបរាងថ្មី ដែលស្រដៀងគ្នាទៅហ្នឹង iPhoneX

admin

iOS 12.1 នឹងចេញជាផ្លូវការនៅថ្ងៃ30តុលានេះហើយ!

Veasna WT

ក្រុមហ៊ុន Sony នឹងបង្កើនផលិតកម្មកាមេរ៉ា 3D បន្ទាប់ពីតម្រូវការកើនឡើងពីក្រុមហ៊ុន Apple

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline