Banner ads below article

ចង់​ផ្លាស់ប្ដូរ​ចិត្ត​រក្សាទុក​ពាក្យ​សម្ងាត់​លើ​គេហទំព័រ​ Safari វិញ អាច​ធ្វើ​​បាន​

ពេល Login (មានឈ្មោះ និង​ពាក្យ​សម្ងាត់​) ចូល​គេហទំព័រ​លើ Safari កម្មវិធី​នឹង​បង្ហាញ​ផ្ទាំង​មួយ​សួរ បើ​អ្នក​ចង់​រក្សាទុក​ពាក្យ​សម្ងាត់​សម្រាប់​គេហទំព័រ​នោះ​លើ​ Keychain (ប្រព័ន្ធ​គ្រប់គ្រង​បញ្ជី​ពាក្យ​សម្ងាត់​លើ macOS)។ ហើយ​បើ​អ្នក​បាន​ចុច​យក​ជម្រើស​មិន​រក្សាទុក Never for This Website កម្មវិធី​នឹង​លែង​បង្ហាញ​ផ្ទាំង​នេះ​ ពេល​ចូល​ប្រើ​លើក​ក្រោយ។

ប៉ុន្តែ​បើ​ចង់​ផ្លាស់ប្ដូរ​ចិត្ត អាច​បន្ថែម​ពាក្យ​សម្ងាត់​នេះ​ពេល​ក្រោយ​វិញ​បាន​។​

១) បើក​កម្មវិធី Safari > ត្រង់បញ្ជី Safari menu ជ្រើសរើស​យក Preferences…

២) ចុច​ប៊ូតុង Passwords > បញ្ចូល​ពាក្យ​សម្ងាត់ ដែល​បាន​ប្រើ​ចូល​ម៉ាស៊ីន Mac ហើយ​ចុច Enter

៣) ប្រើ​ប្រអប់​ស្រាវជ្រាវ បញ្ចូល​ឈ្មោះ​គេហទំព័រ​ > ជ្រើសរើស​គេហទំព័រ ដែល​ត្រង់​ផ្នែក​ពាក្យ​សម្ងាត់​បង្ហាញ​ពាក្យ Never Saved ហើយ​ចុច​យក​ប៊ូតុង Remove

ពេល​ក្រោយ Login ចូល​គេហទំព័រ នឹង​មាន​ផ្ទាំង​សួរ​ម្តង​ទៀត ហើយ​អាច​ចុច​យក​ជម្រើស​រក្សាទុក​ពាក្យ​សម្ងាត់​បាន​៕

ទាញយក

Comments
Loading...