ដឹងពីព័ត៏មានបច្ចេកវិទ្យា និងគន្លឹះថ្មីៗ ក្នុងទូរសព្ទដៃរបស់អ្នកយ៉ាងងាយស្រួល

ដើម្បីភាពងាយស្រួលក្នុងការចែករំលែកនូវពត៏មានបច្ចេកវិទ្យាថ្មីៗ និងគន្លឹះខ្លីៗ និងអានពត៏មានថ្មីៗអោយមានភាពងាយស្រួល Camonext Tech បានបង្កើត កម្មវិធីនៅលើស្មាតហ្វូន សម្រាប់ប្រពន្ធ័ប្រតិបត្ដិការ Android ។ កម្មវិធីនេះផ្ដល់ភាពងាយស្រួលក្នុងអានពត៏មានថ្មីៗ ពីគេហទំព័រ Cambonext.com ដោយលោកអ្នកមិនចាំបាច់ចូលទៅមើលក្នុងវេបសាយទៀតឡើយ កម្មវិធីនេះ នឹងផ្ដល់ដំណឹងទៅអ្នកប្រើប្រាស់ភ្លាមៗ នៅពេលមានអត្ថបទថ្មី ជាពិសេសនោះអ្នកប្រើប្រាស់អាចអានពត៏មាននៅលើកម្មវិធីនេះ ដោយមិនចំបាច់ត្រូវការ internet បានទៀតផង។

នៅក្នុងកម្មវិធីនេះដែរក៏អាចអោយយើងដឹង នូវពត៏មានថ្មីៗ និងពត៏មានណាខ្លះដែរយើងមិនទាន់បានអាន ថែមទៀតផង កម្មវិធីនេះអាចបើកមើលអត្ថបទបានលឿន នឹងអាចកំណត់ទំហំអក្សរសម្រាប់មើលបាន ។ យើងក៏អាចធ្វើការកំណត់មិនអោយបង្ហាញចេញនូវពត៏មានដែរយើងបានអានរួចហើយកម្មវិធីនេះមានផ្ទៃសាមមញងាយស្រួលមើលពត៏មាន ហើយលោកអ្នកអាចធ្វើការផ្លាស់ប្ដូរ themes បានថែមទៀតផង។

កម្មវិធីនេះបានផ្ដល់ភាពងាយស្រួលសម្រាប់អ្នកអានពត៏មាននៅក្នុងកម្មវិធីនេះ ដោយគ្រាន់តែទាញមកឆ្វេង ដើម្បីមើលពតីមានបន្ទាប់ដោយមិនចាំបាច់ចេញចូលម្ដងទៀង ឬថយក្រោយវិញនោះទេ។

ទាញយកនៅទីនេះ | Android

ទាញយក

Comments
Loading...