ថ្ងៃនេះ មានការបែកធ្លាយលក្ខណៈសម្បត្តិកាន់ច្បាស់របស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy M10 រួមនឹងតម្លៃថែមទៀតផង

0 3

ទាញយកឥតគិតថ្លៃ

បើយោងតាមព័ត៌មានកន្លងមកនោះ បង្ហាញថា Samsung នឹងបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy M series របស់ខ្លួននៅថ្ងៃទី 28 ខែមករានេះហើយ។ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ នៅមិនទាន់បញ្ជាក់អំពីឈ្មោះនៃស្មាតហ្វូន Galaxy M ស៊េរីថ្មីនេះ ក៏ដោយ ស្មាតហ្វូននេះ នឹងបង្ហាញខ្លូនជាផ្លូវការនៅចុងខែនេះផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy M10 និង Galaxy M20។ សម្រាប់ការរចនារូបរាង និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy M10 នេះ ក៏បែកធ្លាយនៅលើគេហទំព័រ Samsung CS Portal ផងដែរ។ ព័ត៌មានដែលទម្លាយដំបូងបំផុតគឺនៅលើ SlashLeaks ។

ការរចនារូបរាងរបស់ស្មាតហ្វូន Samsung Galaxy M10

នៅក្នុងរបាយការណ៍ជាច្រើនកាលពីពេលមុននេះ បានអះអាងថា ស្មាតហ្វូនស៊េរីថ្មី Galaxy M10 គឺជាស្មាតហ្វូនដែលមានតម្លៃថោកជាងគេ។ វាមានការទម្លាយថា ស្មាតហ្វូននេះ នឹងប្រើប្រាស់ជាមួយនឹងអេក្រង់ប្រភេទ Infinity-V display ហើយផ្នែកខាងក្រោមអេក្រង់របស់វាក៏នៅមានកម្រាស់ក្រាស់ដែរ។ សម្រាប់បន្ទះផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានភ្លើង LED Flash និងប្រព័ន្ធកាមេរ៉ាភ្លោះ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននេះមិនមានទ្រទ្រង់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ។ សម្រាប់ Speaker របស់ស្មាតហ្វូននេះ គឺស្ថិតនៅពីលើកាមេរ៉ាខាងមុខដែលស្ថិតនៅក្នុង Display Notch ។ ប៊ូតុងសំលេង និងប៊ូតុង Power Key ស្ថិតនៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។ ផ្នែកគែមខាងក្រោមរបស់វាភ្ជាប់ជាមួយនឹងរន្ធmicrophone, រន្ធ microUSB 2.0 និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ។ គែមខាងឆ្វេងរបស់ស្មាតហ្វូននេះគឺសម្រាប់ដាក់ស៊ីម។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy M10

សម្រាប់វិមាត្ររបស់ស្មាតហ្វូន Samsung Galaxy M10 គឺ 155.6×75.6×7.7មម ហើយនិងមានទំងន់ 160 ក្រាម។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.2 អ៊ីង In-Cell IPS LCD screen ដែលមានកម្រិតភាពច្បាស់ HD+ 720x1520px ផងដែរ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 7872 ដែលបង្ហាញខ្លួននៅក្នុងខែមករាកាលពីឆ្នាំមុននេះ។ ស្មាតហ្វូន M10 នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់បន្ទះឈីបនេះ ដែលមានរ៉េមទំហំ 2GB និង 3GB។ នៅមិនទាន់មានព័ត៌មានអំពីម៉េមូរីក្នុងម៉ាស៊ីនរបស់វានៅឡើយទេ។ ស្មាតហ្វូននេះអាចមានទំហំ 16GB និង 32GB ព្រមទាំងមានថាមពលថ្មទំហំ 3400mAh។

ស្មាតហ្វូនស៊េរីថ្មី Galaxy M10 នេះ នឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយភ្ជាបដោយប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយដែលមានទំហំ 13MP ជាមួយ f/1.9 aperture និង 5MP ជាមួយ f/2.2 aperture។ សម្រាប់ Lenses ទាំងពីរនេះមិនទ្រទ្រង់នូវមុខងារ Autofocus នោះទេ។ នៅមិនទាន់មានដំណឹងអំពីកាមេរ៉ា Selfies នៅឡើយទេរបស់ស្មាតហ្វូន Galaxy M10 នេះ។ ស្មាតហ្វូននេះ អាចនឹងមានតម្លៃប្រហែលជា 140 ដុល្លា នៅក្នុងប្រទេសឥណ្ឌា៕

ទាញយក

Comments
Loading...

You're currently offline