Banner ads below article

នៅ​ថៃ​រក​បាន​ជាង ១០ ០០០ ដុល្លារ ឯ​កំពូល Broadcaster នៅ​កម្ពុជា​រក​មិន​តិច​ជាង ២ ០០០ ដុល្លារ​ក្នុង​មួយ​ខែ

-- ផ្សព្វផ្សាយ--

Bigo Live ជា​កម្មវិធី Live Streaming ដ៏​មាន​ប្រជាប្រិយភាព​មួយ ដែល​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​នៅ​អាស៊ី។ កម្មវិធី​នេះ ទើប​​តែ​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា។

កញ្ញា Mu Yujia ដែល​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​របស់ BIGO LIVE ប្រចាំ​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ប្រភេទ​​ប្រព័ន្ធ​ទំនាក់ទំនង Bigo Live គឺ​ថ្មី​សម្រាប់​កម្ពុជា។

-- ផ្សព្វផ្សាយ--

BIGO LIVE ជា​វេទិកា​ប្រមូល​ផ្តុំ​មនុស្ស​ដែល​មាន​គំនិត​ដូចគ្នា អាច​បញ្ចេញ​មតិ​ដោយ​សេរី ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​ផ្ទាល់ខ្លួន​និង​ខាងក្រៅ។

ក្រៅ​ពី​ទំនាក់ទំនង​ជាមួយគ្នា​និង​បង្ហាញ​ពី​ទេពកោសល្យ អ្នក​ប្រើ BIGO LIVE អាច​ជ្រើស​យក​អាជីព​នៅ​លើ​កម្មវិធី​ ដោយ​ចុះឈ្មោះ​ជាមួយ​ BIGO ធ្វើ​ជា​ភ្នាក់ងារ​របស់​ BIGO​ ដើម្បី​ណែនាំ​អ្នកប្រើប្រាស់​ផ្សេង​ទៀត​បង្កើត​មាតិកា ដើម្បី​រក​ប្រាក់​ចំណូល​ផង​ដែរ។ ប្រភេទ​នៃ​ការ​រក​ប្រាក់​ចំណូល​នេះ អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​មាន​ជម្រើស​ការងារ ជំនួស​ឱ្យ​ការងារ​ការិយាល័យ​បែប​ប្រពៃណី​។

​​បើ​តាម​អ្នក​គ្រប់គ្រង​រូប​នេះ Broadcaster កំពូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង ២ ០០០ ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​ Broadcaster កំពូល​នៅ​ប្រទេសជិតខាង​គឺ​ប្រទេស​ថៃ​រក​ចំណូល​ច្រើនជាង ១០ ០០០ ដុល្លារ​ក្នុង​មួយ​ខែ​។ កញ្ញា​បង្ហាញ​ភាព​ជឿជាក់​ថា BIGO LIVE អាច​ឲ្យ​អ្នកប្រើប្រាស់​នៅ​កម្ពុជា រក​ប្រាក់​ចំណូល​ដូច​ប្រទេស​គេ​ដែរ​។

BIGO LIVE គឺជា​កម្មវិធី​ Live-stream នៅ​ទូរសព្ទ​មួយ​ប្រភេទ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន BIGO Technology ដែល​អ្នកប្រើប្រាស់​អាច Live អំពី​សកម្មភាព​ភ្លាមៗ បង្ហាញ​អំពី​ទេពកោសល្យ អាច​រីករាយ​ជាមួយ​ការ​Live​ជាមួយ​មនុស្ស​ទូទាំង​ពិ​ភព​លោក​។ BIGO LIVE ត្រូវ​បាន​បង្កើត​ឡើង​នៅ ខែ​មីនា ឆ្នាំ​២០១៦ ហើយ​មាន​ការិយាល័យ​កណ្ដាល​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​។

BIGO LIVE មាន​អ្នកប្រើប្រាស់​ជាង ២០០ លាន​នាក់​និង​អ្នកប្រើប្រាស់​សកម្ម​ជា​ប្រចាំ​ចំនួន 36 លាន​នាក់​នៅ​ទូទាំង​ពិ​ភព​លោក​។ BIGO LIVE បច្ចុប្បន្ន​ជា​អ្នក​នាំមុខ​ទីផ្សារ​ក្នុង​ឧស្សាហកម្ម​និង​ជា​ក្រុមហ៊ុន ​Live-streaming លំដាប់​លេខ​១​នៅ​តាម​បណ្តា​ប្រទេស​និង​តំបន់​ជាង ១០០៕

ទាញយក

Comments
Loading...