Nokia ប្រកាសផ្តល់ជូននូវប្រូម៉ូសិនពិសេសបំផុតជូនអតិថិជន នៅក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ

0 6

ទាញយកឥតគិតថ្លៃ

ដើម្បីចូលរួមអបអរសាទរនៅឱកាសពិធីបុណ្យចូលឆ្នាំចិនដែលឈានជិតចូលមកដល់នាពេលខាងមុខនេះ ក្រុមហ៊ុនទូរស័ព្ទ Nokia ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសចេញនូវប្រូម៉ូសិនពិសេសបំផុតមួយ ជូនដល់អតិថិជន ទាំងអស់នៅទូទាំងប្រទេស ដែលការផ្តល់ជូននេះ នឹងធ្វើឡើងទៅលើស្មាតហ្វូនថ្មីៗចំនួន 4 ម៉ូដែល រួមមានដូចជា Nokia 2.1, Nokia 3.1 Plus, Nokia 5.1 Plus និង Nokia 6.1 Plus។

ក្រុមហ៊ុន Nokia បានបញ្ជាក់ថា ប្រូម៉ូសិនពិសេសនេះ នឹងធ្វើឡើងចាប់ពីថ្ងៃនេះតទៅ ដោយម៉ូដែល Nokia 2.1 ថ្មី ក្រុមហ៊ុនចេញលក់នៅក្នុងតម្លៃ 115 ដុល្លាជាមួយនឹងការថែមជូននូវ កាបូបវ៉ាត់ជាប់ចង្កេះមួយរួមនឹងកញ្ចប់សេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតពីក្រុមហ៊ុន Cellcard រយៈពេញមួយឆ្នាំដោយឥតគិតថ្លៃ។ រីឯ Nokia 3.1 Plus ក្រុមហ៊ុនចេញលក់តម្លៃ 179 ដុល្លា និងមានថែមជូននូវដបទឹកក្តៅមួយផងដែរ។ សម្រាប់ Nokia 5.1 Plus វិញ គឺមានតម្លៃ 219 ដុល្លា រួមនឹងការថែមជូនកាបូបវ៉ាត់ជាប់ចង្កេះដ៏ស្រស់មួយ។

ចំពោះ Nokia 6.1 Plus ដែលត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ Nokia ដែលមានការពេញនិយមគាំទ្រថាជាស្មាតហ្វូដែលមានសមត្ថភាពខ្ពស់ តម្លៃសមរម្យ ហើយនិងលក់ដាច់ជាងគេនៅក្នុងប្រទេសកម្ពុជានោះ ត្រូវបានក្រុមហ៊ុន Nokia ចេញលក់នៅក្នុងតម្លៃ 269 ដុល្លាប៉ុណ្ណោះ ដោយមានការថែមជូននូវកាបូបស្ពាយ Nokia ដ៏ស្រស់ស្មាតរួមជាមួយនឹងកញ្ចប់សេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតពីក្រុមហ៊ុន Cellcard រយៈពេញមួយឆ្នាំដោយឥតគិតថ្លៃថែមទៀតផង។ សូមអញ្ជើញរួសរាន់មកទទួលយកនូវប្រូម៉ូសិននេះអោយបានគ្រប់ៗគ្នា! អតិថិជនទាំងអស់ អាចរកជាវប្រូម៉ូសិនថ្មីនេះ បាននៅគ្រប់ហាងលក់ទូរស័ព្ទដៃនៅទូទាំងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នក។

ទាញយក

Comments
Loading...

You're currently offline