Facebook Moment ដែលជាកម្មវិធីរក្សាទុកនិងចែករំលែករូបភាពជាមួយមិត្តភ័ក្ដិលើបណ្ដាញសង្គមត្រូវបានប្រកាសត្រៀមបិទចោលនាថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោយពេលតួលេខអ្នកប្រើប្រាស់មានកម្រិតទាប ដោយខែធ្នូកន្លងទៅមានការចុច Download តែ ៨០ ០០០ ដង ប៉ុណ្ណោះ។

ប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Facebook លោក Rushabh Doshi បានប្រាប់ CNET ដូច្នោះថា៖ “យើងនឹងបញ្ចប់ការគាំទ្រលើកម្មវិធី Moment ដែលយើងធ្លាប់បង្កើតឡើងសម្រាប់ឲ្យអ្នកប្រើប្រាស់ធ្វើការរក្សាទុករូបភាពរបស់ពួកគេ ដោយយើងដឹងថាការចែករំលែករូបភាពមានសារៈសំខាន់ បែបនេះយើងនឹងបន្តរុករកមធ្យោបាយផ្សេងទៀតឲ្យដំណើរការក្នុងកម្មវិធី Facebook ដោយផ្ទាល់តែម្តង”។

យ៉ាងណាមិញសម្រាប់អ្នកកំពុងប្រើប្រាស់ App នេះ អាចរួសរាន់ធ្វើការស្រង់ទិន្នន័យរបស់ខ្លួនទុកឲ្យបានលឿន មុនដល់ពេលកំណត់ត្រឹមខែឧសភាដែល Facebook នឹងធ្វើការលុបចោលទិន្នន័យទាំងស្រុងរបស់អ្នកប្រើប្រាស់ចោលតែម្តង។ ដើម្បីធ្វើការទាញយកទិន្នន័យចេញពី Moment អាចចុចត្រង់ Link នេះ។
បញ្ចេញមតិយោបល់ខាងក្រោម៖