SEO Tools ល្អៗ​ពី Google ជំរុញ​គេហទំព័រ​ស្រាវជ្រាវ​ឆាប់​ដល់​គោលដៅ​

ក្រៅ​ជា Search Engine ដ៏​ពេញ​និយម​ប្រើប្រាស់ ក្រុមហ៊ុន Google ក៏​ផ្តល់​នូវ Tools ល្អៗ​ជួយ​បង្កើន​ប្រសិទ្ធភាព​ស្រាវជ្រាវ​ឆាប់​ឃើញ ដល់​ម្ចាស់​គេហទំព័រ​នានា​។

Google Ads Keyword Planner

Tool នេះ​អាច​ប្រើ​ដោយ​ឥត​គិត​ថ្លៃ រក​មើល​បណ្តាពាក្យ​គន្លឹះ​ពាក់ព័ន្ធ រួម​ទាំង​តម្លៃ​លើ​ចំនួន Click និង​បង្ហាញ​កម្រិត​ពេញនិយម​នៃ​ពាក្យ​គន្លឹះ​ងាយស្រួល​ជ្រើសរើស​ប្រើប្រាស់​។

Google Trends

បង្ហាញ​នូវ​ពាក្យ​គន្លឹះ​និយម​ប្រើប្រាស់ នា​ពេល​បច្ចុប្បន្ន ឬ​អាច​ពិនិត្យ​មើល​ភាព​ពេញ​និយម​ក្នុង​ពេលវេលា​ណា​មួយ​ ធ្វើការ​ផ្ទៀងផ្ទាត់ និង​ជ្រើសរើស​ប្រើ​។

Google Autocomplete ក្នុង Incognito Tab

លើ​ប្រអប់​ស្រាវជ្រាវ ក្នុង Incognito Tab លើ Browser ប្រព័ន្ធ Google ផ្តល់​នូវ​ពាក្យ​គន្លឹះ​មួយ​ចំនួន ផ្អែក​លើ​អ្វី​ដែល​អ្នក​ប្រើប្រាស់​ទើប​បាន​ស្រាវជ្រាវ​ថ្មី​។

Google Analytics

ផ្តល់​ជា​ព័ត៌មាន​វិភាគ​លើ​ចំនួន Traffic និង​ពាក្យ​គន្លឹះ​បាន​ប្រើ​ទាញ​អ្នក​ប្រើប្រាស់ ចូល​ទៅ​កាន់​គេហទំព័រ​។

Google Search Console

ពី​មុន​មាន​ឈ្មោះ​ថា Google Webmaster Tools អាច​ឲ្យ​អ្នក​ប្រើប្រាស់​ពិនិត្យ​លើ​កម្រិត​ពិន្ទុ​ចំពោះ Traffic បាន​ចូល​គេហទំព័រ​។ ការ​ដឹង​ពី​កម្រិត​ពាក្យ​គន្លឹះ កម្រិត​ចាប់​អារម្មណ៍ ចំនួន Click និង​ទិន្នន័យ​លម្អិត​ដទៃ​ទៀត ងាយស្រួល​ដល់​អ្នក​រៀបចំ​គោលដៅ​កាន់​តែ​មាន​ប្រសិទ្ធភាព​៕

Related posts

មក​ស្គាល់​ខ្នាត​ ​Terabytes, Gigabytes និង​ ​Petabytes ​ដែល​មិន​សូវ​មាន​អ្នក​ដឹង

admin

របៀប​ភ្ជាប់​ឯកសារ​ ​PDF​ ​ច្រើន​ចូល​គ្នា​តែ​មួយ​ ​លើ​ ​Mac​ ​ដោយ​ប្រើ​ ​Automator

admin

រវាង MasterCard និង Visa Card គួរ​ប្រើ​មួ​យ​ណា? អាន​ចប់​នឹង​ដឹង​ច្បាស់

admin

បញ្ចេញមតិយោបល់ខាងក្រោម៖

You're currently offline