កំណែទម្រង់ Bluetooth 5.1 មាន​កម្រិត​រលក​សញ្ញា​កាន់តែ​ខ្លាំង អាច​ចាប់​ទីតាំង​បាន​ត្រឹមត្រូវ​

Bluetooth ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្លាស់ប្ដូរ​ព័ត៌មាន​ឥត​ខ្សែ​ បំពាក់​លើ​ឧបករណ៍​អេឡិចត្រូនិក​សំខាន់ៗ​នានា​។​ ក្រុម​ការងារ Bluetooth SIG បាន​អភិវឌ្ឍ​ជំនាន់ថ្មី ដែល​អាច​​ជួយ​ពង្រឹង​ដល់​ការ​កំណត់​ទីតាំង​កម្រិត​ទាប​មាន​ភាព​ត្រឹមត្រូវ​។

ជាមួយ​នឹង​ជំនាន់​ថ្មី Bluetooth មាន​សមត្ថភាព​អាច​ដឹង​ពី​ទិសដៅ​រលក​សញ្ញា​ចេញ​ពី​ណា ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​បាន​ល្អ​ប្រសើរ​។​ ឧបករណ៍​ប្រើ Bluetooth មាន​បណ្ដុំ​អង់តែន​ជា​ច្រើន ជៀស​ជាង​អង់តែន​តែ​មួយ (បញ្ជូន ឬ​ទទួល) អាច​ពង្រឹង​កម្រិត​រលក​សញ្ញា ងាយស្រួល​ឧបករណ៍​ដទៃ​ភ្ជាប់​ទំនាក់ទំនង​។

យ៉ាងណាមិញ ត្រូវ​រង់ចាំ​រហូតដល់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​បញ្ចូល​សមត្ថភាព​នេះ​ទៅ​លើ​ឧបករណ៍​ប្រើប្រាស់ ដែល​មាន​តម្រូវការ​៕

ទាញយក

Comments
Loading...