PUBG Lite អាចរត់​នៅ​លើ​កុំព្យូទ័រ​កម្រិត​មធ្យម​បាន និង​ឥតគិត​ថ្លៃ​ថែម​ទៀត!

0 4

ទោះបីជាប្រិយមិត្តអ្នកអានមួយចំនួន មិនមែនជាអ្នកចូលចិត្តលេងហ្គេមក៏ដោយ ក៏ប៉ុន្ដែប្រាកដជាធ្លាប់បានឮអំពីហ្គេមមួយ ដែល​មាន​ឈ្មោះ​ថា PUBG ​ហើយ ហ្គេមនេះមានភាពល្បីល្បាញទូទាំងពិភពលោក កាលពីពេលចេញដំបូង និងនៅបន្ដបាន​អ្នក​លេ​ង​ជា​ច្រើន​ផង​ដែរ។ កាលពីមុនមក យើងក៏ឃើញមាន PUBG Mobile Lite ដែលបង្កើតឡើងសម្រាប់ស្មាតហ្វូន ដែលមានកម្លាំងម៉ាស៊ីនទាប មក​ដល់ពេលឥឡូវនេះ នៅលើកុំព្យូទ័រក៏ទទួលបាន PUBG Lite របស់ខ្លួនមួយដែរ ដោយបានបើកឲ្យលេងតែក្នុងប្រទេសថៃ ជា​លក្ខណៈការសាកល្បងដំបូង។

សម្រាប់ប្រទេសនានានៅក្នុងតំបន់អាស៊ីភាគច្រើន និងរួមទាំងប្រទេសកម្ពុជាផង គឺឃើញថាមានការនិយមលេងហ្គេម PUBG Mobile នៅ​លើ​ស្មាតហ្វូន ជាងហ្គេម PUBG នៅលើកុំព្យូទ័រ ដោយសារតែវាមានភាពងាយស្រួល ក្នុងការទាញយកមកលេងជាង ហើយ​ថែម​ទៀតឥតគិតថ្លៃផងដែរ។ ចំណែកឯ PUBG Lite នៅលើកុំព្យូទ័រនេះ គឺត្រូវបានគេប្រទះឃើញនៅលើកម្មវិធី Garena សម្រាប់​ប្រទេស​ថៃ ដែលជាកម្មវិធីសម្រាប់ទាញយកវីដេអូហ្គេមមកលេង ហើយនាពេលឥឡូវនេះ ក៏ឃើញមានលេចឡើងហ្គេម PUBG Lite នេះ និង​អាចទាញយកមកលេងបានដោយឥតគិតថ្លៃថែមទៀតផង។ សម្រាប់អ្វីដែលខុសប្លែកច្រើននោះ គឺនៅលើក្រាហ្វិកតែម្ដង ដែល​មើល​ទៅដូចជាការបូកបញ្ចូលគ្នារវាងហ្គេម PUBG នៅលើកុំទ្យូទ័រ និងហ្គេម PUBG Mobile នៅលើស្មាតហ្វូនអញ្ចឹងដែរ។

***រូបភាពខាងក្រោមបង្ហាញអំពីកម្លាំងម៉ាស៊ីនកុំព្យូទ័រ ដែលអាចលេង PUBG Lite បានរលូន៖

Comments
Loading...

You're currently offline