Banner ads below article

TikTok អាចប្រឈម​មុខ​ក្នុង​ការ​បិទ​ឈប់​​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​ឥណ្ឌា!

-- ផ្សព្វផ្សាយ--

ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាបានស្គាល់ហើយ អំពីកម្មវិធីកំពុងតែល្បីល្បាញមួយឈ្មោះថា TikTok ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់ បង្កើតជាវីដេអូក្នុងរយៈពេល 15 វិនាទី ដូចជាវីដេអូបែបកំប្លែង ការសម្ដែង ការរាំច្រៀង និងថែមទាំងអាច​ធ្វើ​មាត់​និយាយ​តាម​សម្លេង​ដើមផងដែរ។ ទោះបីជាយ៉ាងក៏ដោយ ផ្នែកអាក្រក់មួយចំនួនដែលមាននៅក្នុងកម្មវិធីនេះ ដូចជាការស្លៀកពាក់មិនសមរម្យ បូករួមនឹងការគំរាមកំហែង ការសម្ដែងភាពមិនសមរម្យ ឬក៏និយាយពាក្យមិនល្អទៅនរណាម្នាក់នៅក្នុង TikTok (Cyberbullying) ក៏​មាន​ការ​កើនឡើងខ្ពស់ ដោយប្រទេសឥណ្ឌាគិតថានេះជាអំពើខុសពីប្រពៃណីខ្លួន និងកំពុងតែចង់បិទកម្មវិធីនេះ ឈប់​ឲ្យ​ប្រជាជន​ខ្លួន​ប្រើប្រាស់​​តែ​ម្ដង។

កាលពីប៉ុន្មានថ្ងែមុខនេះ នៅក្នុងរដ្ឋ Tamil Nadu របស់ប្រទេសឥណ្ឌា បានចេញមតិចង់ហាមឃាត់អ្នកប្រើប្រាស់ និងអាចបិទកម្មវិធី TikTok ចោលតែម្ដង ដោយបានចោទប្រកាន់ថាវាបណ្តាលឱ្យ “ប៉ះពាល់ដល់វប្បធម៌ជាតិខ្លួន”  ហើយថែមទាំងរដ្ឋមន្រ្តីក្រសួងព័ត៌មាន រដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា គឺលោក M Manikandan បាននិយាយប្រាប់ឲ្យដឹងថា គាត់កំពុងតែមានផែនការទប់ស្កាត់កម្មវិធី TikTok ហើយក៏បានជម្រុញឱ្យរដ្ឋាភិបាលរបស់ខ្លួនមានវិធានការ ក្នុងការបិទដំណើរការកម្មវិធីមួយនេះផងដែរ។ នេះបើយោង​តាម​របាយការណ៍​មួយ បានបង្ហាញអំពីផលប៉ះពាល់អាក្រក់យ៉ាងខ្លាំងថា កាលពីខែតុលា ឆ្នាំ 2018 បុរសវ័យ 24 ឆ្នាំម្នាក់បានលោត​ចូល​ពី​មុខ​រថភ្លើង  បន្ទាប់ពីគាត់ត្រូវបានគេសើចចំអក ហើយបង្ហោះវីដេអូមួយទៅលើ TikTok ដែលមានគាត់​ស្លៀកពាក់សំលៀក​បំពាក់​ជាស្ត្រី ដោយគិតថាជាការលេងសើច ហើយក្មេងជំទង់ម្នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍មកថាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅ​ក្នុង​ទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្រោយពីត្រូវបានជីដូនរបស់នាង ស្ដីបន្ទោសអំពីការប្រើប្រាស់កម្មវិធីមួយនេះថែមទៀតផង។

-- ផ្សព្វផ្សាយ--

ជាការឆ្លើយតបទៅកាន់ប្រទេសឥណ្ឌា ក្រុមហ៊ុន TikTok ក៏បានដាក់ចេញសេចក្ដីប្រកាសប្រាប់ឲ្យបានដឹងថា ក្រុមហ៊ុនខ្លួនក៏ចង់រក្សា​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់ ហើយនិងចង់រក្សាភាពវិជ្ជមាននៅក្នុងកម្មវិធីខ្លួនផងដែរ ដោយដាក់យន្ដការថ្មី សម្រាប់ភាពងាយស្រួល​ក្នុង​ការរាយការណ៍ ទៅឲ្យក្រុមការងារ TikTok នៅពេលដែលអ្នកប្រើប្រាស់ឃើញវីដេអូណាមួយដែលធ្វើខុស ឬអ្វីមិនសមរម្យ ។ល។

Image result for tiktok in india

សរុបមក ថ្មីៗនេះក្រុមហ៊ុនដែលបង្កើត TikTok ក៏បានដាក់ដំណើរការយុទ្ធនាការថ្មីមួយ ដើម្បីអប់រំអ្នកប្រើប្រាស់ទាំងអស់អំពីសុវត្ថិភាព នៅ​ក្នុង​កម្មវិធីរបស់ខ្លួនផងដែរ ក៏ប៉ុន្ដែបើសិនជាមានរឿងអាក្រក់អ្វីកើតឡើងជាថ្មីម្ដងទៀតនោះ ក្រុមការងារនៃកម្មវិធី TikTok នឹង​ជួប​បញ្ហា​ធំជាមិនខានឡើយ។

ទាញយក

Comments
Loading...