Banner ads below article

Apple លែងក្លាយជាក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតបំផុតរបស់ពិភពលោកទៀតហើយក្រោយធ្លាក់ទៅដល់លេខចំណាត់ថ្នាក់រៀងទី 17

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដែលធ្លាប់តែគេចាត់ទុកថា គឺជានិមិត្តរូបនៃការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យនោះ ត្រូវបានគេដឹងថា អាចនឹងមានការប្រែប្រួលហើយ។ កន្លងមក ក្រុមហ៊ុននេះ បានធ្វើឱ្យមានអ្នកប្រើស្មាតហ្វូនរាប់លាននាក់ ដែលប្រើប្រាស់នូវស្មាតហ្វូន iPhone របស់ខ្លួនហើយឧបករណ៍ iPod ក៏ក្លាយជាឧបករណ៍សំខាន់មួយសម្រាប់ប្រើប្រាស់ផងដែរ។ មកដល់ពេលនេះ ក្រុមហ៊ុន Apple បាននឹងកំពុងតែផ្តោតទៅលើការធ្វើអោយប្រសើរឡើងវិញ នូវផលិតផលជាច្រើនដែលខ្លួនមាននៅក្នុងពេលបច្ចុប្បន្ននេះ ជាជាងការផ្លាស់ប្តូរឧស្សាហកម្មជាច្រើនជាមួយនឹងផលិតផលថ្មីៗ។

ពេលនេះ Apple ត្រូវបាន Fast Company បង្ហាញចេញនូវចំណាត់ថ្នាក់តាមរយៈបញ្ជី ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងឆ្នាំ 2019។ ទស្សនាវដ្តីនេះ បានធ្វើការតម្រៀបបញ្ជីឈ្មោះនៃក្រុមហ៊ុនកំពូលៗចំនួន 50 នៅលើពិភពលោក យោងទៅតាមការច្នៃប្រឌិតដែលពួកគេបានធ្វើកាលពីឆ្នាំមុននេះ។ កាលពីឆ្នាំ 2018 កន្លងនេះ ក្រុមហ៊ុន Apple គឺស្ថិតនៅចំណាត់ថ្នាក់ដំបូង គឺដោយសារតែកាសស្តាប់ wireless AirPods និងស្មាតហ្វូន iPhone X របស់ខ្លួន។ ស្មាតហ្វូនរបស់ Apple នៅក្នុងឆ្នាំ 2017 នាំមកនូវការរចនាថ្មីទាំងស្រុងជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើង (និងភ្ជាប់ជាមួយនឹង Notch) ប៉ុន្តែវាក៏មានការបង្ហាញនូវបច្ចេកវិទ្យា FaceID របស់ក្រុមហ៊ុន Apple ដែលនៅតែជាបច្ចេកវិទ្យាស្កេនមុខ ដែលមានសុវត្ថិភាពបំផុតនៅលើស្មាតហ្វូននេះផងដែរ។

នៅឆ្នាំដដែលនោះ បន្ទាប់ពីការធ្វើច្នៃប្រឌិតកាន់តែអស្ចារ្យទៅលើស្មាតហ្វូន iPhone XS ហើយមិនមានអ្វីផ្សេងក្រៅពីផលិតផលរបស់ក្រុមហ៊ុន Apple នោះទេ នេះគឺជាហេតុផលដែលធ្វើអោយក្រុមហ៊ុននេះ បានធ្លាក់ចុះទៅលេខរៀងទី 17 នៅលើបញ្ជីសម្រាប់ឆ្នាំ 2019 នេះ។ សម្រាប់ចំណា់ថ្នាក់នេះ គ្រប់គ្នាត្រូវតែការភាពច្នៃប្រឌិតខ្ពស់ ដើម្បីក្លាយជាក្រុមហ៊ុនកំពូលទាំង 50 ផងដែរ។ ដូច្នេះ Fast Company បានគិតទៅលើបច្ចេកវិទ្យានៃបន្ទះឈីប A12 របស់ Apple ផងដែរ។ អ្នកពិតជាមិនអាចប្រកែកបាននោះទេថា A12 គឺជាបន្ទះឈីបដែលផ្តល់នូវការអនុវត្តមិនធ្លាប់មានពីមុនមកនោះទេ។ តើមានមនុស្សប៉ុន្មាននាក់ដែលយកចិត្តទុកដាក់ចំពោះរឿងនេះ។ យើងគិតថាសមត្ថភាពរបស់ ECG នៃនាឡិកាឆ្លាតវៃ Apple Watch 4 គឺពិតជាអស្ចារ្យមែនទែននៅពេលដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីប A12 នេះ។

តើក្រុមហ៊ុនណាខ្លះ ដែលបានរុញឱ្យក្រុមហ៊ុន Apple ធ្លាក់ចុះនៅលើបញ្ជីនេះ? នៅលើគេបង្អស់ គឺជាក្រុមហ៊ុនដែលអ្នកប្រហែលជាមិនធ្លាប់លឺនោះទេ នេះគឺជាក្រុមហ៊ុន Meituan Dianping ដែលតាមពីក្រោយដោយក្រុមហ៊ុន Grab។ ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់ដោយអ្នកប្រើប្រាស់រាប់រយលាននាក់នៅអាស៊ី និងផ្តល់សេវាកម្មជាច្រើនពីការដឹកជញ្ជូនទៅដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងសំបុត្រខ្សែភាពយន្តថែមទៀត។ សម្រាប់លេខរៀងទី 3 នៅក្នុងបញ្ជីនេះ គឺជា NBA។ ស្ថាប័នកីឡាបាល់បោះនេះ គឺពិតជាត្រូវគេកោតសរសើរខ្លាំងមែនទែន សម្រាប់ការផ្លាស់ប្តូរដោយជោគជ័យទៅក្នុងទិដ្ឋភាពនៃកីឡា esports និងការកែលម្អសេវាកម្មស្ទ្រីមរបស់ខ្លួននោះ។ ដូច្នេះរង់ចាំមើលថាតើ ក្រុមហ៊ុន Apple អាចនឹងទទួលចំណាត់ថ្នាក់ងើបឡើងវិញទេនៅឆ្នាំ 2019 នេះ?

ទាញយក

Comments
Loading...