សហព័ន្ធកីឡា E-Sports កម្ពុជា និង Cellcard បានសហការគ្នាបង្កើតឡើងនូវពានរង្វាន់ ROS KH Cup ជាមួយការប្រកួតហ្គេម Rules of Survival

ទាញយកឥតគិតថ្លៃ

សហព័ន្ធកីឡា E-Sports កម្ពុជា និង Cellcard បានសហការគ្នានាំយកការប្រកួតហ្គេម Netease Games មកកាន់ប្រទេសកម្ពុជា តាមរយៈនៃការបង្កើតនូវពានរង្វាន់ ROS KH Cup ដើម្បីការប្រកួតជើងឯកប្រចាំប្រទេសស្របពេលដែលកំណើននៃប្រភេទហ្គេម Battle Royale Game គឺ Rules of Survival កំពុងតែមានការគាំទ្រ។ គួរបញ្ជាក់ថា Rules of Survival គឺជាប្រភេទហ្គេម Battle Royale Games ដែលមានការពេញនិយមជាងគេនៅលើពិភពលោក ហើយនឹងបានមកដល់នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ដែលមានអ្នកលេងពូកែៗជាច្រើន។

អ្នករៀបចំការប្រកួត ROS KH នេះ បានបញ្ជាក់ថា ការមកដល់នូវរដូវកាលទី 1 នេះ គឺជាការប្រកួតជាផ្លូវការមួយនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួន 6 វគ្គ ដែលបានចាប់ផ្តើមចុះឈ្មោះកាលពីថ្ងៃទី 13 ដល់ 26 ខែកុម្ភៈ ដែលមានការត្រួតពិនិត្យមើលលក្ខណ្ឌនៃការចូលរួមនៅថ្ងៃទី 1 ដល់ថ្ងៃទី 3 ខែមិនា។ សម្រាប់ការប្រកួតជាក្រុម គឺនឹងចាប់ផ្តើមថ្ងៃទី 16 ឬ ថ្ងៃទី17 ខែមីនា ជាមួយនឹងការបោះឆ្នោតអនឡាញ ត្រូវបានគេចាប់ផ្តើមនៅថ្ងៃទី 18 ដល់24 ខែមីនា) ហើយនឹង Revival នៅថ្ងៃទី 30 ខែមីនា ព្រមទាំងប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 5 ខែមេសា។ អ្នកចូលរួមនឹងប្រកួត នឹងមានឱកាសឈ្នះប្រាក់រង្វាន់ 100,000,000៛ (2ម៉ឺន 5ពាន់ដុល្លារ)។ អ្នកចូលរួមអាចចុះឈ្មោះ និងស្វែងយល់ព័ត៌មានបន្ថែមតាមគេហទំព័រ៖ http://www.rulesofsurvivalgame.com/khcup/

 

អ្នករៀបចំបានបញ្ជាក់ថា ROS គឺជាហ្គេមលើទូរស័ព្ទដៃ ដែលមានអ្នកលេងអាចចូលរួមប្រកួតម្តងបានដល់ទៅ300 នាក់ ដែលបានបើកសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ 2017  ហើយហ្គេម ROS នេះ បានទទួលការទាញយក (Download) ច្រើនជាងគេក្នុង 61 ប្រទេស ដោយគិតជាតួលេខបានដល់ទៅ 200,000,000 នៅទូទាំងពិភពលោក និងត្រូវបានណែនាំដោយអ្នកលេង YouTube និងTwitch ពីNA/SA/SEA/EU ដល់ទៅ 100 នាក់ ធ្វើឱ្យហ្គេមនេះទទួលបានកេរ្តី៍ឈ្មោះល្បីល្បាញបំផុត។

ពានរង្វាន់ ROS World Championships និង SEA CUP គឺជាជោគជ័យដ៏អស្ចារ្យ បន្ទាប់ពីមានការចុះឈ្មោះចូលប្រកួតជាង 4 ម៉ឺនក្រុម ពី 65 ប្រទេសសម្រាប់ពានរង្វាន់ World Championships និង ជាង 2 ម៉ឺនក្រុមមកពីប្រទេសទាំង 11  ក្នុងប្រទេសនៅអាស៊ីអាគ្នយ៍សម្រាប់ SEA CUP។ នៅឆ្នាំនេះ អ្នកបង្កើត ROS គឺ Netease Games បានកំណត់ប្រទេសកម្ពុជាជាទីតំាងប្រកួត។ជាមួយអ្នកលេងជាង 1.1 លាននាក់រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី 50 ម៉ឺននាក់រាល់ខែ អ្នកបង្កើតហ្គេមនេះ មើលឃើញទីផ្សារកម្ពុជា គឺជាទីតំាងព្រំដែនបន្ទាប់របស់ខ្លួនដោយរៀបចំឱ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងសូម្បីតែការប្រកួតយូរអង្វែងនិងការប្រកួតហ្គេម។

 

ជាមួយនឹងគោលបំណងនៃការរីកលូតលាស់នៃការលេងល្បែង ROS និងការអភិវឌ្ឍឧស្សាហកម្មល្បែងកម្សាន្តនៅកម្ពុជា ក្រុមហ៊ុន Netease Games ជាដៃគូជាមួយ សហព័ន្ធកីឡា E-Sport កម្ពុជា និងក្រុមហ៊ុន Cellcard ឧបត្ថម្ភធំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ROS KH Cup ជាផ្លូវការ និងស្វែងរកកិច្ចសហការបន្ថែមទៀតនាពេលអនាគត។

 

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានដោយដឹងថា៖ «ចក្ខុវិស័យរបស់យើង គឺធ្វើឱ្យមានការអភិវឌ្ឍន៍នូវប្រព័ន្ធឌីជីថលនៅកម្ពុជា ហើយគំនិតផ្តួចផ្តើមរបស់យើងឆ្ពោះទៅរកការកែលម្អគុណភាពនៃបណ្តាញទំនាក់ទំនង និងកសាងស្ពានទៅកាន់បច្ចេកវិទ្យា 5Gដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ យើងឃើញហ្គេម និងការកម្សាន្តលើឌីជីថល ជាផ្នែកសំខាន់មួយនៃអនាគតឌីជីថលហើយយើងប្តេជ្ញាគាំទ្របញ្ចូលការនាំយក បន្សាំ និងការរីកចម្រើននៃវិស័យកម្សាន្តហ្គេមឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាជំហានដំបូងឆ្ពោះទៅរកការអប់រំ និងការរៀបចំសហគមន៍ ជាពិសេសយុវជនសម្រាប់ការចូលមកនៃពិភពឌីជីថលកាន់តែច្រើនឡើង។ យើងមានកិត្តិយសក្នុងការគាំទ្រ និងស្វាគមន៍ការប្រកួតហ្គេមដ៏ធំបំផុតរបស់ពិភពលោកនៅកម្ពុជា ហើយរងចាំមើលជ័យលាភីរបស់ ROS KH Cup ។»

 

ការប្រកួតនេះ សង្ឃឹមថានឹងអាចស្វែងរកអ្នកលេង ROS ដ៏ល្អបំផុតរបស់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងជួរនៃបណ្តុំក្រុមហ្គេមអនឡាញកំពូលៗរបស់ខ្លួនក្នុងការប្រកួត ហើយនឹងរៀបចំការប្រកួតចុងក្រោយនិងការប្រកាសអ្នកឈ្នះនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំមួយ។

ព័ត៌មានបន្ថែមចូលទៅកាន់៖ www.rulesofsurvivalgame.com/khcup , https://www.facebook.com/RulesofSurvivalCambodiaOfficial/posts/ 

ហើយចូលមើល Facebook របស់ Cellcard https://www.facebook.com/CellcardFanPage 

សម្រាប់ព័ត៌មានពីការប្រកួត KH ROS Cup លើកដំបូង!

ទាញយក

Comments
Loading...