ឥឡូវ​នេះ​ចំនួន​នៃ​ការ​ទាញ​យក​កម្មវិធី TikTok បាន​កើន​ឡើង​ដល់ 1 ពាន់​លាន​ដង​ហើយ!

0 24

បើសិនជានិយាយអំពីកម្មវិធី TikTok គឺប្រាកដជាមាន មិត្តអ្នកអានជាច្រើន ដែលធ្លាប់បានឃើញ ឬក៏បានសាកល្បង ប្រើប្រាស់រួចមកហើយ ដោយមិនថាតែ ប្រទេសយើងនោះទេ សូម្បីតែនៅតាម បណ្តាប្រទេសផ្សេងៗ ក៏មានអ្នកប្រើប្រាស់ច្រើន លើសលប់ផងដែរ ហើយស្ទើរតែមិនជឿនោះឡើយ អំពីលទ្ធផល និងការជោគជ័យនៃកម្មវិធីមួយនេះ។ របាយការណ៍ ដែលទើបនឹង ដាក់បញ្ចេញ នាពេលថ្មីៗនេះ បានបង្ហាញថាកម្មវិធី TikTok មានការទាញយក សរុបចំនួន 1 ពាន់លានដងឯណោះ បើបូកបញ្ចូលគ្នា ទាំងនៅលើប្រព័ន្ធ ប្រតិបត្តិការ iOS និង Android ផងដែរ។

Image result for tiktok

តួរលេខដែលបានដាក់បង្ហាញទាំងអស់នេះ គឺត្រូវបានរាយការណ៍ ដោយភ្នាក់ងារ Sensor Tower Store Intelligence ដែលជាកម្មវិធី សម្រាប់ស៊ើបការណ៍ វិភាគ និងត្រួតពិនិត្យ ទៅលើកម្មវិធីដទៃ ទៀតផងដែរ។ បើយោងទៅតាម ការវិភាគសរុបនៅក្នុងឆ្នាំ 2018 បានបង្ហាញថាកម្មវិធី TikTok ត្រូវបានមានចំនួន ទាញយកបានដល់ទៅ 663 លានដង (រួមទាំង Android និង iOS) ឬឯកម្មវិធី ហ្វេកប៊ុកទទួលបានចំនួន 711 លានដងឯណោះ ដោយឡែក ចំពោះកម្មវិធី Instagram វិញ គឺមានចំនួនត្រឹមតែ 444 លានដងតែប៉ុណ្ណោះ។ របាយការណ៍ដដែលក៏បាន បន្ដទៀតថា ចំនួនទាញយកចំនួន 1 ពាន់លានដងនេះ គឺមិនទាន់ទាំងបាន បូកបញ្ចូល ជាមួយនឹងស្មាតហ្វូន Android ដែលមាននៅក្នុងទីផ្សារចិន នោះទេ (ដោយសារតែក្នុង ប្រទេសចិនកម្មវិធី Google Play Store ត្រូវបានបិទ នឹងតម្រូវឲ្យមកប្រើប្រាស់ កម្មវិធីទាញយក ផលិតដោយជាតិ របស់ខ្លួនផ្ទាល់វិញ) ដូច្នេះហើយ បើសិនជាដាក់បញ្ចូលទៀត នោះលទ្ធផលប្រាកដជាបាន កាន់តែខ្ពស់ជាង ហ្នឹងទៅទៀត។

Image result for tiktok

ចំណែកឯប្រទេសឥណ្ឌា គឺពិតជាមានភាពពេញនិយម ក្នុងការប្រើប្រាស់កម្មវិធី TikTok នេះ ដោយតួរលេខទាញយក ប្រហែល 25% បានមកពី ប្រទេសមួយនេះ ហើយបើគិតជា ចំនួនវិញ គឺស្មើនឹង 250 លានដងឯណោះ និង គណនី ដែលទើបនឹងចុះឈ្មោះថ្មីៗ ប្រហែលចំនួន 43% គឺសុទ្ធតែមក ពីប្រទេសឥណ្ឌា សម្រាប់ខែមករា ឆ្នាំ 2019 នេះ ថែមទៀតផង។
Image result for tiktok

សរុបមក កម្មវិធី TikTok មួយនេះ ទើបតែបានដាក់ចេញ ឲ្យប្រើប្រាស់ជាសកល នៅក្នុងខែសីហា ឆ្នាំ 2018 តែប៉ុណ្ណោះ ដោយនាពេលបច្ចុប្បន្ននេះ ក៏ទទួលបានអ្នកប្រើប្រាស់ កាន់តែច្រើនឡើងៗ មិនគួរឲ្យជឿនោះទេ។ ទោះបីជាប្រិយមិត្ត អ្នកអានចូលចិត្ត ឬមិនចូលចិត្ដកម្មវិធី មួយនេះក៏ដោយ ប៉ុន្ដែនាពេល អនាគតខាងមុខ បើសិនជា  TikTok នៅតែកើនឡើង បន្ដទៅទៀត នោះប្រាកដជាអាច យកឈ្នះ ប្រជាប្រិយភាព ពីហ្វេកប៊ុក បានថែមទៀតផង។

Comments
Loading...

You're currently offline