អនុវត្តន៍​វិធី​ទាំង​នេះ ធ្វើអោយកុំព្យូទ័រចាស់​អ្នក ល្បឿន​ កុំព្យូទ័រ​អ្នក​ទិញ​ថ្មី​​ខ្លះ​សុំ​ខ្មាស

0 70

ជា​រឿង​ធម្មតា​ដែល​កុំព្យូទ័រ​អ្នក​ប្រើ​បាន ១ឆ្នាំ ២ឆ្នាំ នឹង​ចាប់​ផ្ដើម​ធ្លាក់​ល្បឿន ដោយ​សារ​វា​ជា​គ្រឿង​ម៉ាស៊ីន ដូច្នេះ​គុណភាព​ថយ​ចុះ​អាច​ជា​រឿង​ទូទៅ។ តែ​ក្នុង​នោះ​ទម្លាប់​នៃ​ការ​ប្រើប្រាស់​ក៏​ជា​ផ្នែក​មួយ​ធំ​ដែល​ធ្វើ​ឲ្យ​ល្បឿន​កុំព្យូទ័រ​អ្នក​ដើរ​យឺត ឬ​លឿន​ដែរ ហើយ​ក៏​ជា​មូលហេតុ​ដែល​អ្នក​ខ្លះ​ទិញ​មក​ទើប​បាន ១ខែ ២ មិន​ទាន់ លាន់​មាត់​ថា​ដូច​អណ្ដើក​វា​ទៅ​ហើយ។

ក្នុង​វីដេអូ​នេះ យើង​នឹង​បង្ហាញ​ពី​របៀប​ធ្វើ​យ៉ាង​ណា ឲ្យ​កុំព្យូទ័រ​អ្នក​រក្សា​ល្បឿន​បាន​ល្អ​ដដែល៖

១. កំណត់​កម្មវិធី​ដែល​បើក​អូតូ

អ្នក​ប្រហែល​ជា​គិត​ថា ពេល​បើក​ភ្លាម កុំព្យូទ័រ​អ្នក​នឹង​មិន​ទាន់​ដំណើរ​ការ​កម្មវិធី​អ្វី​ឡើយ បើ​អ្នក​មិន​បើក។ តែ​នេះ​ជា​ការ​គិត​ខុស ព្រោះ​ជាក់​ស្ដែង​វា​បាន​ដំណើរ​ការ​​យ៉ាង​តិច ៥ កម្មវិធី រួច​ទៅ​ហើយ ដែល​នេះ​ធ្វើ​ឲ្យ​ដើរ​យឺត​ដោយ​មិន​មាន​ប្រយោជន៍​អ្វី​សោះ។ ដំណោះ​ស្រាយ​គឺ​គ្រាន់​តែ​បិទ​កម្មវិធី​ណា​ដែល​អ្នក​គិត​ថា​មិន​ចាំ​បាច់​សម្រាប់​អ្នក មិន​ឲ្យ​វា​បើក​អូតូ​ទៀត​ឡើយ ដោយ​គ្រាន់​តែ​ចូល​ទៅ Task Manager ចុច​លើ​ពាក្យ More Detail បន្ទាប់​មក​ចុច​ពាក្យ Startup អ្នក​នឹង​ឃើញ​កម្មវិធី​ទាំង​នោះ។ ចុច Mouse ខាង​ស្ដាំ​លើ​កម្មវិធី​ដែល​អ្នក​ចង់​បិទ រួច​យក​ពាក្យ Disable ជា​ការ​ស្រេច។

២. មិន​ប្រើ​ទុក​ធ្វើ​អី?

មាន​មនុស្ស​ជា​ច្រើន​ដែល​ចូលចិត្ត​បើក​កម្មវិធី​ក្នុង​កុំព្យូទ័រ​ចោល​ច្រើន ហើយ​មិន​បិទ​នោះ។ កាន់​តែ​ខ្លាំង​ជាង​នេះ គឺ​បើក Tab Browser ចោល​រាប់​មុខ ទាំង​ដែល​មិន​ប្រើ​សោះ។ ទាំង​នេះ​ជា​ទម្លាក់​អាក្រក់​ដែល​កុំព្យូទ័រ​អ្នក​ដើរ​មិន​ទាន់​ចិត្ត​សោះ ព្រោះ​អ្នក​បាន​ចំណាយ​កម្លាំង​មួយ​ចំនួន​ធំ​ទៅ​លើ​អ្វី​ដែល​អ្នក​មិន​ប្រើ។

៣. ដំណើរ​ការ​មុខងារ Disk Defragment

រាល់​ពេល​ដំឡើង ហើយ​លុប​កម្មវិធី ឬ​ឯកសារ​ណា​មួយ កុំព្យូទ័រ​តែង​តែ​រក្សា​កាក​សំណល់​បន្តិច​បន្តួច​នៃ​កម្មវិធី​ទាំង​នេះ ដែល​បច្ចេកទេស​គេ​ហៅ​ថា Fragment។ បែប​នេះ​បើ​អ្នក​មិន​ឧស្សាហ៍​ដំណើរ​ការ​មុខ​ងារ Disk Defragment ដើម្បី​កម្ចាត់​កាក​សំណល់​ទាំង​នេះ​ទេ កុំព្យូទ័រ​អ្នក​នឹង​មិន​មាន​កន្លែង​ទំនេរ​ច្រើន ហើយ​ល្បឿន​ក៏​ធ្លាក់​ថយ​ទៅ​តាម​នោះ​ដែរ។ វិធី​ធ្វើ​គ្រាន់​តែ​ចូល​ទៅ Disk Fragmenter ចុច​លើ​ពាក្យ Hard Drive បន្ទាប់​មក​ចុច​យក​ពាក្យ Defragment Disk ជា​ការ​ស្រេច។

៤. សម្អាត Temp Files តាមរយៈ Disk Clean

Temp Files សំដៅ​ទៅ​លើ​ឯកសារ​តូច​មួយ​ដែល​រក្សា​ទុក​ក្នុង​កុំព្យូទ័រ​របស់​អ្នក រាល់​ពេល​អ្នក​ដំឡើង​កម្មវិធី ឬ​ឯកសារ​អ្វី​មួយ។ ដូច្នេះ​បើ​ទុក​ឲ្យ​ប្រមូល​ផ្ដុំ​ច្រើន វា​ក៏​មិន​ខុស​ពី Fragment ប៉ុន្មាន​ដែរ ដោយ​នឹង​ទាញ​កុំព្យូទ័រ​អ្នក​ឲ្យ​ដើរ​យឺត។ ដើម្បី​កម្ចាត់​វា អ្នក​គ្រាន់​តែ​ចូល​ទៅ Disk Cleanup រើស​យក Hard Drive ណា​មួយ​ដែល​អ្នក​ចង់​សម្អាត ហើយ​ចុច​យក Files ដែល​អ្នក​ចង់​លុប។

៥. Restart ឲ្យ​បាន​ម្ដង​ក្នុង ១សប្ដាហ៍

ប្រសិន​បើ​អ្នក​ប្រើ​កុំព្យូទ័រ​ច្រើន​ផង​នោះ Restart យ៉ាង​តិច​ម្ដង​ក្នុង ១ សប្ដាហ៍​ជា​រឿង​ល្អ​សម្រាប់​អ្នក។ ដោយ​សារ​វា​អាច​លុប និង​បិទ​កម្មវិធី ដែល​ដំណើរ​ការ​ក្នុង​កុំព្យូទ័រ​អ្នក​ទាំង​អស់​ដោយ​ត្រឹម​ត្រូវ៕

Comments
Loading...

You're currently offline