Banner ads below article

សូម្បីតែ​កម្មវិធី Viber ក៏ទទួល​បាន​មុខងារ Dark Mode ដែរ!

មុខងារ Dark Mode គឺពិតជាមានភាពពេញនិយម និងបានធ្វើឲ្យមនុស្យជាច្រើននាំគ្នាចង់ដឹង អំពី​របៀប​បើក​សាកល្បង​ប្រើ​មុខងារ​មួយ​នេះ នៅលើកម្មវិធី Facebook Messenger រៀងៗខ្លួន កាលពីប៉ុន្មានថ្ងែមុននេះ ក្រុមការងារ ខេមបូ រីផត ក៏បានបង្ហោះវីដេអូ បង្ហាញអំពីវិធីសាស្រ្ដបើកផងដែរ។ រហូតមកដល់ពេលនេះ កម្មវិធីលេងសារដ៏មានភាពល្បីល្បាញ Viber ក៏បានដាក់បញ្ចេញ​កំណែ​អាប់​ដេតថ្មីមួយ ដែលនាំយកមកនូវមុខងារ Dark Mode នេះនៅលើកម្មវិធីរបស់ខ្លួន ដូចនៅលើកម្មវិធី Facebook Messenger ផងដែរ​ ដោយគួរឲ្យសោកស្ដាយ វាមានតែ​នៅ​លើ​ប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ។

ពិតប្រាកដណាស់ ដោយខណៈពេលបច្ចុប្បន្ននេះ មានតែអ្នកប្រើប្រាស់លើ ប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ ដែលអាច​ធ្វើការ​អាប់ដេត ទទួលយកមុខងារ Dark Mode នេះបាន រីឯសម្រាប់អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS វិញ គឺទាល់តែត្រូវរង់ចាំចំនួន 2 សប្ដាហ៍ទៀត ទើបបានអាចប្រើប្រាស់បាន។ ​អ្នកទាំងអស់គ្នាក៏អាចបើក ឬក៏បិទមុខងារនេះបាន ដោយ​ចូល​ទៅ​កាន់​ផ្ទាំង “More” រួចចុចលើពាក្យ Settings និងបន្ទាប់មកគឺមានពាក្យដាក់ថា Appearance ហើយចុចបើក ឬក៏បិទលើមុខងារ Dark Mode រួចជា​ស្រេច ប្រសិនបើលោកអ្នក មិនឃើញមានការកំណត់មុខងារ Dark Mode នេះទេ ដូច្នេះសូមឲ្យអ្នកទាំងអស់គ្នា ចូលទៅកាន់ Google Play Store ដើម្បីទាញយកកំណែអាប់ដេត ចុងក្រោយបំផុតនៃកម្មវិធី Viber មកដំឡើងផងដែរ។

***ដើម្បីទៅកាន់ Google Play Store សម្រាប់ធ្វើការអាប់ដេតកម្មវិធី Viber សូមចុចទីនេះ

សរុបមក ​កម្មវិធី Facebook Messenger និងកម្មវិធី Viber ជាកម្មវិធីសម្រាប់ផ្ញើសារ ដែលបានដាក់​មុខងារ Dark Mode ថ្មីនេះ គឺ​អាចជួយដល់ភ្នែក របស់អ្នកប្រើប្រាស់ដែលចូលចិត្តលេងសារយូរៗ ហើយមើលទៅស្អាតប្លែកម្យ៉ាង និងថែមទាំងអាចសន្សំសំចៃថ្ម ស្មាតហ្វូន​ដែលមានអេក្រង់ប្រភេទ OLED ផងដែរ។

ទាញយក

Comments
Loading...