មេ Apple ប្ដូរ​ឈ្មោះ​ភ្លាមៗ ក្រោយ ដូណាល់ ត្រាំ ហៅ​ឈ្មោះ​ថ្មី

ទាញយកឥតគិតថ្លៃ

ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សាភិបាល​គោលនយោបាយ​ការងារ​​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មីនា​កន្លង​ទៅ​នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ហៅ​ឈ្មោះ​លោក Tim Cook ថា​ “Tim Apple” ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ចាប់​អារម្មណ៍​ជា​ខ្លាំង។

​​នៅ​ថ្ងៃ​បន្ទាប់​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ក៏​បាន​ប្ដូរ​ឈ្មោះ​លើ​គណនី​ Twitter របស់​ខ្លួន ដោយ​ប្ដូរ​ពី Tim Cook ទៅ​ជា​ Tim ដោយ​សញ្ញា​ផ្លែ​ប៉ោម​នៅ​ពី​ក្រោយ​តំណាង​ឲ្យ “Tim Apple​” ដូច​ការ​ហៅ​របស់​លោក ដូណាល់ ត្រាំ។

គួរ​ដឹង​ថា​ឈ្មោះ​ថ្មី​របស់​លោក Tim Cook ដែល​មាន​សញ្ញា​ផ្លែ​ប៉ោម​នេះ អាច​មើល​ឃើញ​តែ​នៅ​លើ​ឧបករណ៍​ iOS តែ​ប៉ុណ្ណោះ បើ​នៅ​លើ​ឧបករណ៍​ផ្សេង​ចេញ​ជា​សញ្ញា​ជ្រុង​ជំនួស៕ ​

ទាញយក

Comments
Loading...