Banner ads below article

តើនៅលើបណ្ដាញសង្គមយក្យ Facebook មានបញ្ហាដោយសារការវាយប្រហា Outage A Cyber-Attack? ឬយ៉ាងណា…?

កាលពីម្សិលមិញនៅប្រហែលម៉ោង 11 ព្រឹក បណ្ដាញសង្គមយក្យ Facebook មានបញ្ហាដោយអ្នកប្រើមួយចំនួនមិនអាច ចូល ទៅ ក្នុង  គណនីរបស់ពួកគេបានទេខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានគេស្គាល់ថាមានមុខងារមានកំណត់។   ឬ មានបញ្ហា ក្នុងកម្មវិធី Messager របស់ Facebook។វាជាការរំខានដ៏អាក្រក់បំផុតចំពោះប្រព័ន្ធនេះចាប់តាំងពីឆ្នាំ 2008 នៅពេលដែលអ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួន 150 លាននាក់ បើប្រៀបធៀបទៅនឹង  អ្នកប្រើប្រាស់ប្រចាំខែចំនួន 2.3 ពាន់លាន នាក់នៅលើបណ្តាញសង្គម។

ដោយមានអ្នកខ្លះបានប៉ាន់ប្រមាណថា facebook ត្រូវបានរងនូវការវាយប្រហាពីក្រុម វាយប្រហាតាមបណ្ដាញអុីនធឺណេត ប៉ុន្ដែចំពោះរឿងនេះ ត្រូវបានហ្វេសប៊ុកបដិសេធយ៉ាងខ្លាំងចំពោះរឿងនេះ។  ហ្វេសប៊ុកបានឆ្លើយតបថា: «យើងដឹងថាមានអ្នកខ្លះកំពុងជួបបញ្ហាក្នុងការចូលទៅកាន់កម្មវិធីរបស់ Facebook យើងកំពុងផ្តោតលើការដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែយើងអាចបញ្ជាក់ថាបញ្ហានេះមិនទាក់ទងនឹងការវាយប្រហារ DDoS ទេ” វាមានបញ្ហាដោយសារចរន្ដអគីសនី ។

ទោះជាយ៉ាងនេះក្ដីក៏នៅមានមតិមួយចំនួនបានដាក់ការសង្ស័យថា វាមិនមែនបញ្ហាមកពីចរន្ដអគ្គីសនីនោះទេ វាអាចកើតឡើងដោយសាបញ្ហាផ្សេងទៀត ដែរ Facebook មិនអាចប្រាប់បាន.. ទោះជាយ៉ាងណានេះគឺជាការយល់ឃើញប៉ុណ្ណោះ .

ទាញយក

Comments
Loading...