Banner ads below article

ឥឡូវនេះកម្មវិធី Good Lock អាច​ដំណើរការ​បាន​នៅ​លើ One UI ហើយ!

ចំពោះកំណែអាប់ដេតទៅកាន់ One UI សម្រាប់ស្មាតហ្វូនមួយចំនួន របស់ក្រុមហ៊ុន Samsung បានផ្ដល់ជូនបទពិសោធន៍ ក្នុង​ការ​ប្រើប្រាស់ថ្មីៗជាច្រើន ទៅឲ្យអតិថិជនរបស់ខ្លួន រីឯអ្នកប្រើប្រាស់មួយចំនួន មិនសូវពេញចិត្តត្រង់ថាកម្មវិធី Good Lock មិនអាច​ដំណើរ​ការបានដូចពីមុននោះទេ។ ទោះបីជាយ៉ាងណា នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានដាក់បញ្ចេញកម្មវិធី Good Lock 2019 ដើម្បីឲ្យអាចដំណើរការបាននៅលើ One UI និងបានធ្វើឲ្យអ្នកប្រើប្រាស់ មានសង្ឃឹមឡើងវិញផងដែរ។

ការទទួលបានកំណែអាប់ដេតថ្មី គឺពិតជារឿងមួយដ៏ល្អ សម្រាប់អ្នកប្រើប្រាស់ទូទៅ ពីព្រោះវាអាចនាំមកនូវ មុខងារថ្មីៗ និងរូបរាង Interface ថ្មីប្លែកផងដែរ ក៏ប៉ុន្ដែមិនប្រាកដមួយរយភាគរយថា សុទ្ធតែមានចំណុចល្អទាំងស្រុងឡើយ។ ចំណែកឯបញ្ហាតូចមួយ ដែល​មាននៅលើកំណែអាប់ដេត One UI  គឺថាកម្មវិធី Good Lock នឹងមិនអាចដំណើរការបាន ដូចជំនាន់មុនៗឡើយ ទោះបីជា​យ៉ាង​ណា ក្រោយពីបានធ្វើឲ្យ អ្នកប្រើប្រាស់ទន្ទឹងរង់ចាំ ទីបំផុតកម្មវិធី Good Lock 2019 ត្រូវបានដាក់ចេញឲ្យទាញយក ជា​សារធារណៈហើយ។

សម្រាប់ប្រិយមិត្តអ្នកអានមួយចំនួន ដែលមិនទាន់បានដឹងអំពីកម្មវិធីមួយនេះ គឺថា Good Lock ជាកម្មវិធីដែលអាចឲ្យអ្នក ធ្វើការកែ​ប្រែ​រូបរាង Interface របស់ស្មាតហ្វូន Galaxy របស់អ្នក បាននៅលើផ្នែកមួយចំនួនបន្ដិចបន្ដួច ដោយវាមិនអាចកែប្រែបានច្រើន ដូច​នៅ​ពេលដែលអ្នក Root នោះទេ ប៉ុន្ដែគ្រាន់តែមានមុខងារ ផ្លាស់ប្ដូរសម្រាប់ Lock Screen, Quick Settings និងមុខងារ Multi-Windows ប៉ុណ្ណោះ។

***ដើម្បីទៅកាន់កន្លែងទាញយកកម្មវិធី Good Lock 2019 មកសាកល្បងដំឡើងប្រើប្រាស់ សូមចុចទីនេះ

ទាញយក

Comments
Loading...