ចង់​ Restart សេវាអ៊ីនធឺណិត iPhone ធ្វើ​តាម​នេះ​ទៅ​តែ​ ៥ វិនាទី​ទេ​

​ពេល​ដែល​​មាន​អារម្មណ៍​ថា​សេវា​អ៊ីនធឺណិត​ទូរសព្ទ​ដើរ​យឺត​ខុស​ពី​ធម្មតា​​អ្នក​ប្រើ​ប្រាស់ iPhone ​ភាគ​ច្រើន​តែង​ធ្វើ​ការ​ Restart ​ (បិទ​រួច​បើក​វិញ) ទូរសព្ទ​របស់​ពួក​គេ​ដែល​អាច​ចំណាយ​ពេល​យូរ​គ្រាន់​បើ​ដែរ។ តាម​ពិត​ទៅ​មាន​វិធី​មួយ​ទៀត​ចំណាយ​ពេល​ត្រឹម​ ៥ វិនាទី​អាច​ Restart សេវា​អ៊ីនធឺណិត​បាន​ដោយ​ងាយ។

នោះ​គឺ​ការ​ប្រើ​ប្រាស់​មុខងារ Airplane Mode។ បើក​មុខងារ​នេះ​រយៈពេល​ត្រឹម​ ៥ វិនាទី​សេវា​ទូរសព្ទ​នឹង​ផ្ដើម​ស្វែង​រក​សេវា​សា​ជា​ថ្មី​ ប្រៀប​ដូច​ជា​ការ​ Restart ទូរសព្ទ​អ៊ីចឹង​ដែរ។

សម្រាប់អ្នក​ប្រើ iOS 11 ចុះ​ក្រោមដើម្បី​បើក​មុខងារ​នេះ​គ្រាន់​តែ​​​អូស​លើ​អេក្រង់​ទូរសព្ទ​​ពី​ផ្នែក​ខាង​ក្រោម​ឡើង​លើ រួច​ចុច​លើ​រូប​យន្តហោះ ទុក​ចោល​ ៥ វិនាទី​ បន្ទាប់​មក​ចុច​លើ​រូប​យន្តហោះ​ម្ដង​ទៀត​ដើម្បី​បិទ​មុខងារ​ Airplane Mode វិញ។

ចំពោះ iOS 12 វិញ​ត្រូវ​បើក​ Control Center ដោយ​អូស​ពី​លើ​ចុះ​ក្រោយ​លើ​​ផ្នែក​​លើ​ខាង​ស្ដាំ​នៃ​អេក្រង់​ រួច​ចុច​ដំណើរ​ការ​មុខងារ​ Airplane Mode ជា​ការ​ស្រេច៕

អត្ថបទ៖ សុខហេង

ទាញយក

Comments
Loading...