ស្មាតហ្វូនអេក្រង់បត់បានរបស់ Xiaomi នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 មានតម្លៃថោកជាង Galaxy Fold ដល់ទៅពាក់កណ្តាល

0 26

ទាញយកឥតគិតថ្លៃ

កាលពីខែមុននេះ ក្រុមហ៊ុន Samsung និង Huawei បានប្រកាសចេញរួចហើយនូវស្មាតហ្វូនដែលអាចបត់បានរបស់ពួកគេ ។ ស្មាតហ្វូនទាំងពីរនេះ មានការរចនារូបរាងផ្សេងគ្នា ប៉ុន្តេវាមានរឿងមួយដែលដូចគ្នានោះគឺតម្លៃថ្លៃ។ ស្មាតហ្វូន Galaxy Fold របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានតម្លៃ $1,980 ស្របពេលដែលស្មាតហ្វូន Mate X របស់ក្រុមហ៊ុន Huawei គឺមានតម្លៃប្រហែលជា $2,600 ។ សម្រាប់តម្លៃនេះ គឺពិតជាថ្លៃមែនទែន ប៉ុន្តែពេលនេះ ក្រុមហ៊ុន Xiaomi ក៏នឹងប្រកាសចេញនូវស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ខ្លួនដែលមានតម្លៃថោកជាងត្រឹមតែ $999 តែប៉ុណ្ណោះ។

តាមការបញ្ជាក់ចេញពីរបាយការណ៍របស់ iGyaan បានអោយដឹងថា ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Xiaomi គឺសំដៅទៅលើស្មាតហ្វូន Mi Fold និង Mi Flex  ដែលមានតម្លៃ $999 នៅក្នុងសហរដ្ឋអាមេរិក តម្លៃ €999 នៅក្នុងអ៊ឺរ៉ុប និងតម្លៃ INR 74,999 ($1,087) នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុននេះ មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូននេះនៅក្នុងចន្លោះខែមេសា និងខែមិថុនាខាងមុខនេះ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនហើយក្រោយមកវានឹងបង្ហាញខ្លួននៅលើទីផ្សារពិភពលោកជាច្រើនកន្លែងទៀត។

នៅក្នុងរបាយការណ៍នាពេលអនាគត បានអះអាងថា ស្មាតហ្វូន Mi Fold និង Flex នឹងមានតម្លៃពាក់កណ្តាលបើធៀបជាមួយនឹងស្មាតហ្វូន Galaxy Fold ដោយសារតែក្រុមហ៊ុន Xiaomi នឹងប្រើប្រាស់នូវអេក្រង់ OLED ដែលធ្វើការផលិតដោយក្រុមហ៊ុន Visionox Technology សម្រាប់តម្រូវការរបស់ក្រុមហ៊ុន។ ស្មាតហ្វូននេះ នឹងត្រូវរង់ចាំមើលសិនថាតើអេក្រង់នេះ ល្អដូចអេក្រង់ OLED Panels របស់ Galaxy Fold ឬ Mate X ទេ។ មានការបញ្ជាក់ថា ស្មាតហ្វូនដែលអាចបត់បាន Mi Fold/Flex នឹងបំពាក់នូវបន្ទះឈីប Snapdragon 855 SoC ភ្ជាប់ជាមួយនឹងរ៉េម 10GB ផងដែរ៕

ទាញយក

Comments
Loading...

You're currently offline