កម្មវិធី Facebook Messenger ត្រៀម​បើក​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ Windows និង Mac ក្នុង​ឆ្នាំ​នេះ

ទាញយកឥតគិតថ្លៃ

ការប្រើប្រាស់មុខងារ Messenger សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ គឺខុសប្លែកពីគ្នា ពីអ្នកប្រើប្រាស់ស្មាតហ្វូន និងថេប្លេត ព្រោះនៅលើកុំព្យូទ័រ មិនតម្រូវឲ្យប្រើប្រាស់កម្មវិធី ដាច់ដោយឡែកនោះទេ ផ្ទុយទៅវិញ គ្រាន់តែចូលទៅកាន់ គេហទំព័ររបស់ Facebook.com យើងអាចប្រើប្រាស់បាន មុខងារពេញលេញ (តែមិនទាំងអស់នោះទេ) របស់ Facebook ដែលបានផ្ដល់អោយនៅតាមតំបន់ ក៏ដូចជាប្រទេសនីមួយៗ។ យ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះយើងទទួលបាន ដំណឹងផ្លូវការថ្មីហើយ គឺថាក្រុមការងារ Facebook នឹងបញ្ចេញនូវកម្មវិធី ដាច់ដោយឡែកថ្មីមួយ ដើម្បីសម្រួលទៅដល់អតិថិជន របស់ខ្លួន ទូទាំងពិភពលោក ពិសេសអ្នកប្រើប្រាស់កុំព្យូទ័រ ដំណើរការដោយ Windows 7, 8, 8.1 និង 10 រួមទាំង អ្នកប្រើប្រាស់ម៉ាស៊ីន Mac រត់ដោយ macOS ជំនាន់ 10 ឡើងទៅជាដើម។

សេចក្ដីប្រកាសជាផ្លូវការនេះ បានធ្វើឡើងកាលពីម្សិលមិញ ក្នុងកិច្ចប្រជុំក្រុមអ្នកអភិវឌ្ឍន៍ (F8 Developer) នៅក្នុងទីក្រុង San Jose រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ ដោយសារតែអ្នក ប្រើប្រាស់ Facebook មានតម្រូវការច្រើន ហើយម្យ៉ាងទៀត Facebook ក៏ចង់ពង្រឹង Messenger របស់ខ្លួនឲ្យកាន់តែធំផងដែរនោះ សេចក្ដីសម្រេចបញ្ចេញកម្មវិធី Messenger ដាច់ដោយឡែកថ្មីនេះ នឹងផ្ដល់នូវបទពិសោធន៍កាន់តែច្រើន និងសំបូរបែប ថែមមួយកម្រិតទៀត មិនខុសគ្នាច្រើនពី Facebook Messenger នៅលើ iOS និង Android នោះទេ។ ជាក់ស្ដែង អ្វីដែលកម្មវិធី Messenger ដែលត្រៀមនឹងមកដល់ នាឆ្នាំនេះអាចធ្វើទៅបាន រួមមានដូចជា៖

• ផ្ញើសារជាអក្សរ

• ផ្ញើសារជាសម្លេង

• ផ្ញើសារជាវីដេអូ

• ការ Call បែបសម្លេង

• ការ Call បែបវីដេអូ

• ការ Call លក្ខណៈជាក្រុម

• និងជាច្រើនផ្សេងៗទៀត

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Messenger សម្រាប់ម៉ាស៊ីនកុំព្យូទ័រ បានកំពុងធ្វើតេស្ដ និងសាកល្បង ស្វែងរកបញ្ហា និងដំណោះស្រាយ ពិសេសធានាទៅដល់សុវត្ថិភាព របស់អ្នកប្រើប្រាស់ហើយ មិនមែនទើបតែឡើងគម្រោង សរសេរកូដនោះទេ។ ដូច្នេះ សម្រាប់ការមកដល់នាឆ្នាំនេះ បើទោះបីជា Facebook នៅមិនទាន់ប្រាប់ឲ្យដឹង កាលបរិច្ឆេទច្បាស់លាស់ក៏ដោយ តែយើងអាចសន្និដ្ឋានបានថា វាអាចនឹង បង្ហាញខ្លួនឆាប់ៗខាងមុខ ជាជាងរង់ចាំដល់ចុងឆ្នាំ ម្យ៉ាង Facebook ក៏ចង់ប្រជែងជាមួយមុខងារ Messenger របស់បណ្ដាញសង្គម ផ្សេងៗទៀតផងដែរ។

ទាញយក

Comments
Loading...