លុប​ Background បាន​រហ័ស​បំផុត ដោយ​ប្រើ​​វិធី​នេះ

ទាញយកឥតគិតថ្លៃ

ដើម្បី​លុប​ផ្ទៃ​ Background នៃ​ Subject ក្នុង​រូបភាព​មួយ​ ត្រូវ​ការ​ការ​អត់ធ្មត់​ខ្លាំង​ជា​ទីបំផុត ដោយ​សារ​ប្រើ​ពេល​យូរ និង​មិន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ យ៉ាងណាក្ដី​វិបសាយ​​មួយ អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ដោយ​ប្រើ​ពេល​ខ្លី​បំផុត​ដើម្បី​លុប Background។

នោះ​គឺ​វិបសាយ​ឈ្មោះ​ថា​ remove.bg ដែល​​ការ​ប្រើ​ប្រាស់​គឺ​ គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ​នេះ រួច​​ Upload រូបភាព​ណា​មួយ​ដែល​អ្នក​ចង់​លុប​ Background ហើយ​រង់ចាំ​​ប្រមាណ ៥ វិនាទី​នឹង​​បាន​លទ្ធផល។ រូបភាព​ដែល​លុប​ Background រួច​ អ្នក​អាច​ទាញ​យក​ដើម្បី​កែកុន​បន្ថែម​​តាម​កម្មវិធី​​ ដោយ​ចុច​លើ​ពាក្យ Download ឬ​អាច​កែកុន​នៅ​លើ​វិបសាយ​ផ្ទាល់​តែ​ម្ដង។

ខាង​ក្រោម​ជា​គំរូ​រូបភាព​ដែល​លុប​ Background ដោយ​ប្រើ​វិបសាយ​ខាង​លើ​នេះ ៖

ទាញយក

Comments
Loading...