Banner ads below article

Game of Peace នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជំនួស PUBG វិញ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ចេញ​ច្បាប់​ថ្មី

-- ផ្សព្វផ្សាយ--

PUBG ហ្គេមបាញ់ប្រហារ លើវាលរាបនៅពេលនេះ ត្រូវបានហាមប្រាម ការលេងពីសំណាក់ រដ្ឋាភិបាលក្រុងប៉េកាំង បន្ទាប់ពីខ្លួនទើបតែប្រកាស ពីច្បាប់ថ្មីរួចមក។ រឿនដ៏ចម្រូងចម្រាសនេះ បានធ្វើឱ្យមានការចោទសួរ ពីមូលហេតុ ដែលបិទហ្គេមដ៏ពេញ និយមមួយនេះ លើទឹកដីចិន ហើយមូលហេតុនោះ ក៏ដោយសារតែ ច្បាប់ថ្មីមួយ ដែលទើបតែប្រកាស ដោយក្រសួងពត៌មានរបស់ ចិន។

Image result for Game of Peace

កាលពីពេលថ្មីៗនេះ ក្រសួងពត៌មានចិន ឫ Administration of Press and Publication បានធ្វើការប្រកាសចេញនូវច្បាប់ថ្មី មួយក្នុងគោលបំណង រក្សារូបភាព និង គ្រប់គ្រង ដោយយោងទៅតាម ប្រវត្តិសាស្រ្ត អធិរាជ និង ល្បែង។ ដូច្នេះច្បាប់នេះគឺ មិនអនុញ្ញាតឱ្យមាន ការប្រព្រឹត្តិនូវ អំពើ ឫរូបភាពឃោរឃៅ ដូចជាសាកសព និង ឈាមជាដើម ដែលប៉ះពាល់ដល់ អារម្មណ៍ សារធារណជន ដែលនេះជាមូល ហេតុដែលតម្រូវឱ្យពួកគេ បិទហ្គេមបែបឃោរឃៅ មួយចំនួនដូចជា PUBG នេះឯង។ ដើម្បីឆ្លើយតបនូវ បញ្ហានេះ Tencent បានសហការជាមួយនឹង Krafton ដែលជាស្ថាបនិកនៃហ្គេម PUBG ក្នុងការនាំយកហ្គេម ថ្មីមួយមកជំនួស PUBG ។ Game of Peace នឹងត្រូវដាក់ឱ្យលេង ជំនួសហ្គេម Player Unknowns Battle Ground វិញ ដើម្បីមិនឱ្យប៉ះពាល់ ដល់រដ្ឋភិបាលចិន។

-- ផ្សព្វផ្សាយ--

Image result for Game of Peace

ហ្គេមថ្មីនេះមិនត្រូវបាន ធ្វើការផ្លាស់ប្តូរ អ្វីច្រើនប៉ុន្មានទេដោយវា ត្រូវបានគេធ្វើការ ផ្លាស់ប្តូរឈ្មោះ ផែនទីថ្មី និងក្រាហ្វិច ពិសេសនៅពេល ការវាយប្រហារគ្នា នឹងពុំមានឃើញឈាម និង សាកសពឡើយ។

បច្ចុប្បន្ន Game of Peace ត្រូវបានដាក់ឱ្យទាញយកហើយ ដោយវាជា វើសិនតេស្ត នៅឡើយ នៅឯប្រទសចិន។ យ៉ាងណាហ្គេមនេះ អាចនឹងត្រូវការ ពេលមួយរយៈធំ ដើម្បីទទួលបាន ស្គាល់ និង ទទួលការគាំទ្រ ច្រើនដូច PUBG។

Image result for Game of Peace

យ៉ាងណានេះគឺជាការ បង្ហាញពីការ យកចិត្តទុកដាក់មួយពី រដ្ឋាភិបាលក្រុងប៉េកាំង ទៅលើរូបភាពសង្គម ដើម្បីការពារ ការប៉ះពាល់ដល់ សតិអារម្មណ៍ ប្រជាជនខ្លួន យ៉ាងដិតដល់។ ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលនៅក្នុងទឹកដីចិន ចង់រក PUBG លេង គឺមិនអាចរកឃើញទេ ព្រោះវាត្រូវបានជំនួស ដោយ ហ្គេមនៃសេរីភាព ឫ Game of Peace វិញហើយ។

ទាញយក

Comments
Loading...