Banner ads below article

កម្មវិធី​ពិសេស​មួយ​ ​អាច​ឆែក​ដឹង​ភ្លាម​សីតុណ្ហភាព​ ​CPU​ ​របស់​កុំព្យូទ័រ​

CPU ជា​ខួរក្បាល​កុំព្យូទ័រ​ទទួល​ខុស​ត្រូវ​បែកចែក​អនុវត្ត​ការងារ​​ ទៅ​តាម​ការ​បញ្ជា​របស់​អ្នក​ប្រើប្រាស់​។ ការ​តាមដាន​សីតុណ្ហភាព CPU អាច​ជួយ​កែប្រែ​ស្ថាន​ការណ៍​បាន​ទាន់​ពេលវេលា មិន​ឲ្យ​ខូច​។ ដំណោះស្រាយ​ក្នុង​ការ​ពិនិត្យ​អាច​ប្រើ​កម្មវិធី​ជំនួយ​បាន​។​

Intel XTU

បើ​ប្រើ Intel Core Processor មាន​កម្មវិធី Extreme Tuning Utility (XTU) របស់ Intel អាច​ពិនិត្យ​ដឹង​ពី​កម្រិត​សីតុណ្ហភាព Processor កំពុង​ដំណើរការ​បាន​។

  • ទាញ​យក​កម្មវិធី Extreme Tuning Utility របស់ Intel ហើយ​ដំឡើង​ដូច​នឹង​កម្មវិធី​ទូទៅ​ដែរ​។
  • បើក​ដំណើរការ​កម្មវិធី នឹង​ឃើញ​មាន​ព័ត៌មាន​ជាច្រើន ខណៈ​នៅ​ផ្នែក​ខាងក្រោម​កម្មវិធី​នឹង​ឃើញ​ព័ត៌មាន​សំខាន់​ៗពី CPU។ ត្រង់​ផ្នែក Package Temperature រួម​ទាំង​ក្រាហ្វិក បង្ហាញ​ពី​សីតុណ្ហភាព CPU។
  • ត្រង់​ចំណុច​នោះ​ក៏​បង្ហាញ​ពី​ភាគរយ CPU កំពុង​ប្រឹង​ធ្វើ​ការ​ផង​ដែរ ចំនួន​កាន់​តែ​ខ្ពស់ CPU ប្រឹង​ធ្វើការ​តាម​នោះ​ដែរ​។

AMD Ryzen Master

បើ​ប្រើ Ryzen Processor របស់​ AMD អាច​ប្រើ​កម្មវិធី Ryzen Master បាន ដែល​ដំណើរការ​ដូច​នឹង​កម្មវិធី​របស់ Intel ដែរ គ្រាន់​តែ​នេះ​សម្រាប់ Chip Ryzen។

  • អាច​ធ្វើការ​ទាញ​យក និង​ដំឡើង​កម្មវិធី​។
  • តាមរយៈ​កម្មវិធី​អាច​ត្រួត​ពិនិត្យ​មើល​សីតុណ្ហភាព CPU នៅ​ផ្នែក​ខាងឆ្វេង​។​ ដូច​នឹង XTU ដែរ កម្មវិធី​មាន​ក្រាហ្វិក​បង្ហាញ​សីតុណ្ហភាព CPU រួម​ទាំង​កម្រិត​កម្តៅ​របស់ Core នីមួយ​ៗផង​ដែរ​។

កម្មវិធី​ HWMonitor

HWMonitor អាច​ប្រាប់​ស្ទើរ​គ្រប់​យ៉ាង​ពី​សមាសធាតុ​ក្នុង​ប្រព័ន្ធ រួម​ទាំង​សីតុណ្ហភាព​ផង​ដែរ មាន​រូបរាង​សាមញ្ញ បង្ហាញ​ព័ត៌មាន​បាន​ច្រើន និង​ងាយស្រួល​ប្រើប្រាស់​៕

ទាញយក

Comments
Loading...