ចង់​លុប Facebook Page ចោល​មែន​ទេ? អាច​អនុវត្តន៍​តាម​វិធី​ងាយ​ៗ​ទាំង​នេះ​បាន!

ទាញយកឥតគិតថ្លៃ

ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជាបានស្គាល់រួចមកហើយថា អ្វីទៅជា Facebook Page? ជាការពិតណាស់ Facebook Page ជាទំព័រអាជីវកម្មមួយ នៅក្នុងបណ្តាញសង្គម Facebook ដែលគេប្រើប្រាស់វា សម្រាប់បង្ហាញអំពីអ្វីមួយ ដើម្បីអោយមនុស្សជាច្រើន បានឃើញនូវអ្វីដែលពួកគេ ចង់បង្ហាញ ដូចជា អ្នកខ្លះបង្កើតមក ដើម្បីលក់ផលិតផល, សម្រាប់កម្សាន្ដ និងសម្រាប់ពត៌មាន ជាដើម ហើយសម្រាប់តារាល្បីៗវិញ គឺដើម្បីបង្ហាញពីខ្លួនរបស់ពួក។

យ៉ាងណាក៏ដោយ ប្រសិនបើអ្នកគិតថា Page របស់អ្នកហាក់ដូចជា មិនដំណើរការទៅមុខសោះ ហើយធុញទ្រាន់នឹងវា និងមានបំណងចង់លុប វាចោលទៅវិញនោះ ខ្ញុំនឹងបង្ហាញពីរបៀបលុប តាមវិធីងាយៗ ដូចខាងក្រោម៖

***សូមធ្វើវានៅលើកុំព្យូទ័រ (ងាយស្រួលបំផុត)

• ជំហ៊ានដំបូង: យើងគ្រាន់តែចុចនៅលើ Menu ហើយចូលទៅក្នុង Page របស់អ្នក។

• ជំហ៊ានទី 2: សូមចុចត្រង់ Settings ដែលនៅ Menu ខាងលើ

• ជំហ៊ានទី 3: នៅត្រង់ចំណុច General យើងត្រូវអូសចុះមកក្រោមបង្អស់ រកពាក្យថា Remove Page

• ជំហ៊ានទី 4: ពេលរកឃើញហើយ សូមចុចត្រង់កន្លែង Remove Page រួចចុចលើពាក្យ Delete “ឈ្មោះ Page របស់យើង”

• ជំហ៊ានចុងក្រោយ: វានឹងលោត សំណួរមកសួរបញ្ជាក់យើងថា តើយើងចង់លុបវាមែនឬអត់? ប្រសិនបើយើងចង់លុប សូមចុចលើប៊ូតុង Delete Page ជាការស្រេច។ ហើយនៅរយៈ 14 ថ្ងៃក្រោយ Page ដែលអ្នកចុចលុបនោះ វានឹងបាត់ស្រមោលតែម្តង។

អញ្ចឹង នេះជារបៀបងាយៗ ដើម្បីលុប Facebook Page អោយបាត់ទៅជារៀងរហូត។ ជាចុងក្រោយ យើងសង្ឃឹមថា គន្លឹះនេះអាចជួយអោយ ប្រិយមិត្តមិត្តអ្នកអាន ដែលមានចម្ងល់ទាំងអស់គ្នា មានភាព ងាយស្រួលបន្ថែមទៀត នៅពេលដែលចង់ លុបគណនី Facebook Page របស់ខ្លួន។ សូមបញ្ជាក់ ម្តងទៀតផងដែរថា ត្រូវចាំដល់គ្រប់ 14 ថ្ងៃសិន ទើបវាអាចលុបចោល បាត់ឈឹងតែម្តង ហើយហាម Log ចូល បន្ទាប់ពី ធ្វើការលុបមុន 14 ថ្ងៃរួច។ សូមអនុវត្តន៍ តាមលំដាប់ អ្នកនឹងទទួលបានលទ្ធផល!

ទាញយក

Comments
Loading...