Banner ads below article

ក្រុមហ៊ុន Huawei ឆ្លើយតបចំពោះការហាមឃាត់ប្រតិបត្ដិការ Android នៅលើទូរសព្ទ Huawei

មានការផ្សាយពត៏មានជាច្រើនបានអោយដឹងថា ក្រុមហ៊ុនយក្សអាមេរិច Google បានប្រមានបញ្ចប់ អាជ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន នៅលើក្រុមហ៊ុនចិន Huawei ក្នុងការឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋាភិបាលអាមេរិក។ ក្រុមហ៊ុន Huawei គូសបញ្ជាក់ពីការរួមចំណែករបស់ខ្លួនចំពោះការរីកចម្រើននៃប្រព័ន្ធប្រតិបត្តិការ Android ទូទាំងពិភពលោកដែលកាលពីពេលថ្មីៗនេះបានឃើញថាការលក់ទូរស័ព្ទ Android របស់ក្រុមហ៊ុន កើនឡើងទ្វេដងខណៈពេលដែលអ្នកលក់ស្មាតហ្វូនឈានមុខគេផ្សេងទៀតកំពុងធ្លាក់ចុះឬរារាំងហើយបានធានាដល់ម្ចាស់ទូរស័ព្ទ Huawei និងម៉ាកទូរស័ព្ទ Honor ដែលពួកគេនឹងបន្តទទួលបានបច្ចុប្បន្នភាពសុវត្ថិភាពនិងសេវាកម្មបន្ទាប់ពីការលក់។ ការសន្យានោះក៏គ្របដណ្តប់លើទូរស័ព្ទដែលត្រូវបានដឹកជញ្ជូនរួចហើយនិងមានស្តុកនៅឯហាងនានានៅទូទាំងពិភពលោកប៉ុន្តែគ្មានការសន្យាណាមួយត្រូវបានធ្វើលើសពីនោះទេ។

ក្រុមហ៊ុន Google បាននិយាយរួចហើយថាម្ចាស់ទូរស័ព្ទ Huawei នឹងរក្សាការចូលប្រើប្រាស់ក្នុង Play Store របស់ខ្លួននិងបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ពួកគេ។ ទោះជាយ៉ាងណារឿងធំ ៗ ដែរប្រឈប់មុខនោះគឺ ក្រុមហ៊ុន Huawei និងមិនទទួលបានការ Update លក្ខណះពិសេសពីក្រុមហ៊ុន Google បានឡើយនេះជាបញ្ហាដែរអាចធ្វើអោយក្រុមហ៊ុន Huawei  បាត់បង់ទីផ្សាផងដែរ ។

ដើម្បីទទួលបានការ Update លក្ខណះពិសេសពីក្រុមហ៊ុន Google ត្រឡប់មកវិញម្ចាស់ទូរស័ព្ទ និងអ្នកគាំទ្ររបស់ក្រុមហ៊ុន Huawei នឹងត្រូវរង់ចាំដំណោះស្រាយនៅក្នុងជម្លោះពាណិជ្ជកម្មអាម៉េរិក – ចិនដែលពេលនេះក្រុមហ៊ុន Huawei ជាប់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Huawei ក៏កំពុងរៀបចំត្រៀមសម្រាប់ការបាត់បង់កម្មវិធីកុំព្យូទ័រពីក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft ហើយក្រុមហ៊ុននេះកំពុងតែអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនជំនួសប្រព័ន្ធប្រតិបត្តិការ Android  ។

ប្រែសំរួលដោយ៖ Vechet ST

 

ទាញយក

Comments
Loading...