ស្មាតហ្វូន Huawei ចំនួន 80 លានគ្រឿង Update ទៅកាន់ Android 9 Pie បានដោយគ្មានបញ្ហានោះទេ

បើទោះបីជាមានការហាមប្រាមទៅលើពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាព័ត៌មាននានាបានធ្វើសេចក្តីរាយការណ៍ពីស្មាតហ្វូន Huawei នឹងក្លាយដុំថ្មក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Huawei នៅតែអាចធ្វើការអាប់ដេតទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ដោយគ្មានរឿងណា ដែលមិនអាចចូលទៅកាន់ Play Stores និង Google Services កើតឡើងនោះទេ។

Image result for android pie

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបន្តធ្វើការបញ្ចេញនូវកម្មវិធី EMUI 9.0 software របស់ខ្លួនទៅលើស្មាតហ្វូនជាច្រើនផងដែរ។ ពេលនេះ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei Mate 10, Mate 10 Pro និង Mate 10 Porsche Design អាចទទួលបាននូវផលប្រយោជន៍ជាច្រើន ចេញពីកម្មវិធី Software នេះ រួមជាមួយនឹងស្មាតហ្វូន Huawei Mate 9, Mate 9 Pro និង Mate 9 Porsche Design ផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏មានការដាក់អោយដំណើរការនៅលើស្មាតហ្វូន Huawei P20, P20 Pro, P10 និង P10 Pro រួមជាមួយនឹងស្មាតហ្វូនថ្មី Huawei Mate 20 Lite ផងដែរ។ មួយវិញទៀតក្រុមហ៊ុន Huawei ក៏បញ្ចេញនូវកម្មវិធី EMUI 9.0 សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិត Mate RS និងស្មាតហ្វូន Nova 3 ថែមទៀតផង។ ក្រុមហ៊ុន Huawei បានចាប់ផ្តើមបញ្ចេញនូវការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 9 Pie នេះទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួននៅចុងឆ្នាំ 2018 នេះ។ ថ្មីៗនេះមានការទម្លាយថា មានស្មាតហ្វូនជាង 80 លានគ្រឿងហើយ ដែលធ្វើការដោនឡូតយក EMUI 9.0 នេះ។  បន្ថែមពីនេះទៀតនោះ មានការរំពឹងថាតួរលេខនេះ នឹងមានការកើនឡើងដល់ទៅ 100 លានគ្រឿងនៅចុងខែនេះ។

នៅពេលនេះបើទោះបីជាក្រុមហ៊ុន Huawei មានភាពរីករាយជាមួយនឹងដំណើរការរបស់ខ្លួននេះតាមរយៈការបញ្ចេញនូវ Version ថ្មីនេះក៏ពិតមែន ក្រុមហ៊ុននេះ ក៏តែមិនទាន់មានការពេញចិត្តអំពីការអាប់ដេតទៀតសម្រាប់ពេលអនាគតនោះទេ ដោយសារតែការទម្លាយថ្មីៗនេះ គឺនៅតែនមានជាប់ពាក់ព័ន្ធស្ថានភាពនៃការហាមប្រាមទៅលើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលមានន័យថា ក្រុមហ៊ុននេះ នៅមិនទាន់មានការធានាថា ស្មាតហ្វូនជាច្រើន នឹងទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Android 10 Q នោះទេ៕

ទាញយក

Comments
Loading...