Banner ads below article

ចង់ដឹងថា MacPro ជំនាន់ថ្មី 2019 ដែលមានតម្លៃរហូតដល់ជិត $6,000 អាមេរិក មានលក្ខណះពិសេសយ៉ាងណាទស្សនាទាំងអស់គ្នា

នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ WWDC2019 ដែលប្រារព្ធធ្វើឡើងកាលពីពេលថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple បានធ្វើការប្រកាសចេញនូវសមត្ថិផលថ្មីៗរបស់ខ្លួនជាច្រើនដើម្បីត្រៀមវាយលុកទីផ្សារឆ្នាំ 2019 និងឆ្នាំបន្ទាប់ ក្នុងនោះក៏មានម៉ាស៊ីន Mac ជំនាន់ថ្មីគឺ Mac Pro។ ម៉ាស៊ីន Mac Pro ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការកែប្រែទម្រង់រចនាបថតិចតួចពីជំនាន់មុនរបស់វាដែលចេញកាលប៉ុន្មានឆ្នាំមុន ប៉ុន្តែចំពោះកំលាំងម៉ាស៊ីន និងបច្ចេកវិទ្យាប្រើប្រាស់ដែល Apple បានផ្សាភ្ជាប់មកជាមួយវាគឺខ្លាំង និងទំនើបបំផុត។

Image result for MacPro

នៅលើផ្នែកម៉ាស៊ីនខាងក្នុងរបស់ Mac Pro 2019 គឺផ្តល់នូវស៊េរីភាពដ៏អស្ចារ្យបំផុតដល់អ្នកប្រើប្រាស់ក្នុងដាក់បន្ថែមនូវគ្រឿងបន្ថាស់ដើម្បីបំពេញតាមតម្រូវការ និងទំហំនៃកិច្ចការងាររបស់ពួកគេ។  Mac Pro 2019 មានរន្ធប្រភេទ PCI Express ចំនួន 8 រន្ធដោយក្នុងនោះមាន 4 រន្ធប្រភេទ double-wide x16 slots, មួយរន្ធជាប្រភេទ single-wide x16 slot, ពីររន្ធជាប្រភេទ single-wide x8 slots និងចុងក្រោយជាប្រភេទ half-length x4 slot។ សម្រាប់កំលាំងម៉ាស៊ីនរបស់ Mac Pro 2019 គឺត្រូវបាន Apple ធ្វើការដំឡើងមកជាមួយ Intel Xeon W Processor ដែលមានអង្គគណនា 8-Core ហើយវាអនុញ្ញាតិអោយយើងបង្កើនកំលាំងឡើងដល់ 12-Core, 16-Core, 24 Core ឬក៏ 28-Core ទៅតាមទំហំកិច្ចការងាររបស់យើង។

ជាងនេះទៅទៀតវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា Hyper Threading ដែលជួយបង្កើនល្បឿនដំណើរការម៉ាស៊ីនអោយកាន់តែលឿនទ្វេរដង។ សម្រាប់រ៉េមវិញ Mac Pro 2019 ប្រើប្រាស់ជាមួយរន្ធដោតចំនួន 12 រន្ធប្រភេទ DIMM Slot ចែកចេញជា 6 Channels និងទ្រទ្រង់នូវរ៉េមប្រភេទ DDR4 ECC ដែលមានទំហំចាប់ពី 32GB, 48GB,96GB, 192GB,384GB, 768GB និងលោតដល់ទំហំ 1.5TB ឯណោះជាមួយល្បឿនដំណើរការ 2666MHz ឬ 2933MHz។ Mac Pro 2019 មានអង្គផ្ទុកទិន្នន័យទំហំ 256GB និងអាចដាក់បន្ថែមបានដល់ទំហំ 4TB ហើយវាក៏ប្រើប្រាស់ប្រព័ន្ធការពារទិន្នន័យ (encryption) T2 Security Chip ផ្ទាល់របស់ Apple ថែមទៀតផង។ ជាមួយគ្នានេះវាក៏មានរន្ធ SATA ចំនួនពីរភ្ជាប់នៅលើ motherboard របស់វាផងដែរ។

Mac Pro 2019 នេះប្រើប្រាស់ក្រាហ្វិចកាតពពួក  AMD Radeon Pro 580X ឬក៏ Radeon Pro Vega II ប៉ុន្តែយើងក៏អាចដាក់ក្រាហ្វិចកាតទាំងពីរនេះព្រមគ្នាក៏បាន។ ម៉ាស៊ីន Mac Pro ជំនាន់ថ្មីនេះមានសមត្ថភាពខ្ពស់ក្នុងការធ្វើអូសនូវ handle 3 streams បានក្នុងកម្រិត 8K ProRes RAW 30fps video, 12 streams ក្នុងកម្រិត 4K ProRes RAW 30fps video ឬក៏ 16 streams ក្នុងកម្រិត 4K ProRes 422 30fps video។ ចំពោះរន្ធដំណរភ្ជាប់ដែលមាននៅលើ Mac Pro ជំនាន់ថ្មីនេះវិញមានដូចជា រន្ធ Thunderbolt 3 x4, រន្ធ Ethernet RJ45 x2 ទ្រទ្រង់ល្បឿន 10Gb, ប្រព័ន្ធ Wi-Fi កម្រិត 802.11ac និង Bluetooth 5.0។ ជាមួយគ្នានេះដែរវាក៏ភ្ជាប់នូវដុំផ្គត់ផ្គង់ភ្លើង (Power Supply) កំលាំង 1400 វ៉ាត់ថែមទៀតផង។ Mac Pro ជំនាន់ថ្មីឆ្នាំ 2019 នេះមានតម្លៃខ្លួនខ្ពស់គួរសមគឺខ្ទង់ចាប់ពី $5,999 អាមេរិកឡើងទៅ សម្រាប់កាលបរិច្ឆេទចេញលក់ផ្លូវការណ៍ Apple មិនទាន់បង្ហើបអោយយើងដឹងនៅឡើយទេពេលនេះ៕

ទាញយក

Comments
Loading...