Apple ប្រកាស​ចេញ​កម្មវិធី​ជួយ​រក​ឧបករណ៍ (i​Device) ទោះ​បី​បិទ​អ៊ីនធើណេត​ក៏​អាច​រក​ឃើញដែរ

ពេលនេះសម្រាប់ម្ចាស់ ឧបករណ៍ iDevice ទាំងអស់រាប់ទាំង MacBook អាចធ្វើការស្វែងរកទីតាំង របស់ឧបករណ៍ពួកគេបានកាន់ តែងាយជាមួយកម្មវិធី Fine My ពី Apple ។ Fine My ត្រូវបានប្រកាសចេញជាផ្លូវការដែលវានឹង ជួយដល់ម្ចាស់ iDevice ទាំងអស់កាន់តែងាយស្រួល ស្វែងរកនូវឧបករណ៍ របស់ខ្លួន ពិសេសវាអាចដំណើរការ ទោះបីឧបករណ៍ត្រូវបាន បិទអ៊ីនធើណេតក៏ដោយ។

តាមការឱ្យដឹងកាលពីថ្ងៃច័ន្ទ នៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ Apple គឺ WWDC ពួកគេទើបតែបាន ចេញជាផ្លូវការនូវកម្មវិធី Fine My ។ កម្មវិធីនេះវាដើរជាមួយនឹង OS របស់ Apple ទាំង iOS និង macOS ព្រមជាមួយនោះវាដើរដោយប្រើកម្មវិធី Fine My iPhone និង Fine My Friends ជាមួយគ្នាតែម្តង។ រីឯសមត្ថភាពដែលវាអាចចាប់ទីតាំង ឧបករណ៍បានបើទោះបីជា បិទអ៊ីនធើណេតនោះគឺដោយសារ វាប្រើនូវសញ្ញាពី Bluetooth ក្នុងការចាប់សញ្ញា និង ទីតាំងរបស់ឧបករណ៍ ។ ពួកគេបញ្ជាក់ថា របៀបចាប់សញ្ញានេះ គឺវាដំណើរការជាមួយភាពវៃឆ្លាត ក្នុងការបញ្ជូនសញ្ញាសុវត្ថិភាព តាមរយៈ Bluetooth រវាងឧបករណ៍និង ឧបករណ៍ រួចកម្មវិធីនឹង អាចចាប់បានពីទីតាំងរបស់ ឧបករណ៍ហើយ។ លើសពីនេះទៀតអ្នកប្រើ គឺមិនបាច់ព្រួយបារម្មពីបញ្ហាសុវត្ថិភាព ឡើយព្រោះសញ្ញានេះត្រូវបាន (encrypted & anonymous) ការពារ និងមានសុវត្ថិភាព។

គួរបញ្ជាក់ថា Fine My ជាកម្មវិធីដែលអាចធ្វើការ កំណត់ទីតាំងឧបករណ៍ iDevice ជាមួយសមត្ថភាពចាប់បានទីតាំង ឧបករណ៍ទោះបិទ អ៊ីនធើណេតក៏ដោយ ចំពោះកម្មវិធីនេះនឹងចេញឱ្យប្រើ ក្នុងដើមឆ្នាំក្រោយ នេះឯង។

ទាញយក

Comments
Loading...