Banner ads below article

ក្រុមហ៊ុនផលិតស្មាតហ្វូនចិនមួយចំនួន ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការតេស្ត៍ទៅលើប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ Huawei

យោងតាមការផ្សាយពីសារព័ត៌មានធំៗនៅក្នុុងប្រទេសចិន បាននិយាយនៅថ្ងៃនេះថា ប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei ត្រូវបានគេវាយតម្លៃថា នឹងមានការនូវការគាំទ្រពីសំណាក់បណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន នៅក្នុងប្រទេសចិន ក្រោយពេលដែលក្រុមហ៊ុន Google បានប្រកាសផ្អាកផ្តល់ការអាប់ដេតសេវាកម្មរបស់ខ្លួននោះ។ វត្តមាននៃប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei ត្រូវបានគេបញ្ជាក់ទៀតថា ក៏អាចប្រកួតប្រជែងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ថែមទៀតផង។

Image result for hongmeng os

ប្រសិនបើក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិន ងាកមកគាំទ្រ ទៅលើប្រព័ន្ធប្រតិបត្តិការ Hongmeng OS នេះ គេព្យាករណ៍ថា គឺនឹងមានការកើនឡើងខ្លាំងច្រើនជាង OS របស់ក្រុមហ៊ុន Google នៅក្នុងប្រទេសនៅពេលអនាគត។ ជាមួយនឹងការទ្រទ្រង់អ្នកប្រើប្រាស់ប្រហែលជា 1ពាន់លាននាក់នោះ ប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei នឹងក្លាយជាមូលដ្ឋានសម្រាប់ធ្វើការពង្រីកទីផ្សារពិភពលោករបស់ក្រុមហ៊ុននេះ។

របាយការណ៍ចុងក្រោយនេះ គឺបង្ហាញថា រឿងនេះពិតជារឿងដ៏ត្រឹមត្រូវដែលប្រទេសចិនត្រូវធ្វើនៅខណៈពេលនេះ។ តាមការបញ្ជាក់នៃការបង្ហោះរបស់ @Global Times បានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Xiaomi និង Oppo ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការតេស្ត៍ទៅលើប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei។ Global Times ក៏បានធ្វើការស្នើសុំនូវកាលបរិច្ឆេទនៃចេញផ្សាយផងដែរ ប៉ុន្តែលោក Shao Yang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei និយាយថា វាគឺជារឿងសម្ងាត់។

សម្រាប់ទីផ្សារពិភពលោកនៅក្នុងឆ្នាំ 2018 នេះ នៅក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលចំនួន 6 នោះក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន 3 នៅក្នុងប្រទេសចិនគឺ Huawei, Xiaomi និងOppo ស្ថិតនៅក្នុងបញ្ជីកំពូលនេះ។ ជាមួយ នឹងការទ្រទ្រង់ពីក្រុមហ៊ុនម៉ាកយីហោផលិតស្មាតហ្វូននៅក្នុងស្រុកនោះ ប្រព័ន្ធប្រតិបត្តិការ Hongmeng OS នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្រៅពីទីផ្សាររបស់ចិន និងការផ្តល់នូវឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ និងកំណើននាពេលអនាគតផងដែរ៕

ទាញយក

Comments
Loading...