Banner ads below article

Samsung Galaxy Tab S5e និង Galaxy Tab A 10.1 ដែលជា ថេប្លេតស៊េរីថ្មីបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា!

យោងតាមការបង្ហាញព័ត៌មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា គឺមានបង្ហាញនូវបញ្ជីនៃថេប្លេតស៊េរីថ្មីចំនួន 2 គឺ Galaxy Tab S5e និង Galaxy Tab A 10.1។ Tab S5e គឺជាថេប្លេតថ្នាក់កណ្តាល ខណៈពេលដែល Tab A 10.1 គឺមានលក្ខណៈសម្បត្តិទាបជាងបន្តិច។ ថេប្លេតនេះ គឺមានតម្លៃរៀងគ្នាគឺ $517 និង $215។

ថេប្លេត Samsung Galaxy Tab S5e នេះ មានអេក្រង់ប្រភេទ 10.5-inch S-AMOLEDD display ជាមួយនឹងការទ្រទ្រង់នូវកម្រិតភាពច្បាស់ quad HD និងកម្រិត 16:10 aspect ratio។ ថេប្លេតនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 670 និងរ៉េមទំហំ 4GB ហើយនិងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ព្រមទាំងមានរន្ធដោត microSD card slot ថែមទៀត។

ថេប្លេតនេះ មានថាមពលថ្មទំហំ 7,040mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 18W rapid charging និងភ្ជាប់ជាមួយនឹង OneUI នៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS។ Tab S5e ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 13-megapixel ជាមួយនឹង f/2.0 aperture និងការថតវីដេអូកម្រិត 4K video shooting ថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខរបស់ថេប្លេតនេះវិញ គឺមានទំហំ 8-megapixel ។ ថេប្លេតនេះ មានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង AKG និង Harman tuned quad speaker system ថែមទៀត។

សម្រាប់ការតភ្ជាប់ទៅលើថេប្លេតនេះ គឺមានដូចជា Bluetooth 5.0 និង USB-C។ ថេប្លេត Tab S5e មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។ តម្លៃសម្រាប់ Wi-Fi Tab S5e នេះគឺមានតម្លៃ Rs. 35,999 (~$517) ខណៈពេលដែលម៉ូដែល LTE គឺមានតម្លៃ Rs. 39,999 (~$574)។ វាអាចរកទិញបានជាមួយនឹងពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកប្រាក់។

រីឯថេប្លេត Samsung Galaxy Tab A 10.1 នេះមានអេក្រង់ទំហំ 10.1-inch IPS LCD display ជាមួយនឹងកម្រិតភាពច្បាស់ Full HD+។ ម៉ូដែលនេះ ត្រូវបានគេប្រើប្រាស់នូវបន្ទះឈីប Exynos 7904 ជាមួយនឹងរ៉េមទំហំ 2GB។ OneUI នៅលើថេប្លេតនេះ គឺផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie។ ម៉ូដែលនេះ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងរន្ធដោត microSD ថែមទៀត។ សម្រាប់ការថតរូបភាពវិញនោះ ថេប្លេត Galaxy Tab A 10.1 នេះគឺមានកាមេរ៉ាខាងក្រោយទំហំ 8-megapixel និងកាមេរ៉ាខាងមុខទំហំ 5-megapixel។ ថេប្លេតនេះ គឺមានថាមពលថ្មទំហំ 6,150mAh ។ វាមានប្រព័ន្ធសំឡេង Dolby Atmos ជាមួយនឹង Speakers ចំនួន ៣ គ្រាប់នៅលើថេប្លេតនេះ។ វាក៏មានភ្ជាប់ជាមួយនឹង USB-C port និងការទ្រទ្រង់ទៅលើប្រព័ន្ធ Bluetooth 5.0 ផងដែរ។ សម្រាប់ថេប្លេត Galaxy Tab A 10.1 Wi-Fi នេះគឺមានតម្លៃ Rs. 14,999 (~$215) ខណៈពេលដែលម៉ូដែល LTE គឺមានតម្លៃ Rs. 19,999 (~$287) ។ វាមាន ៣ ពណ៌គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ទឹកប្រាក់៕

@eworldmagz.com

ទាញយក

Comments
Loading...