Banner ads below article

Facebook, Instagram និង WhatsApp អាចដំណើរការបានធម្មតា បន្ទាប់ពីជួបប្រទះនូវបញ្ហាដាច់ចរន្តអគ្គិសនីកាលពីម្សិលមិញ

-- ផ្សព្វផ្សាយ--

ក្រោយពីមានព័ត៌មានផ្សាយថា កម្មវិធី Facebook, Instagram និង WhatsApp កំពុងតែជួបប្រទះនូវបញ្ហាដាច់ចរន្តអគ្គិសនីកាលពីម្សិលមិញនោះ ក្រុមហ៊ុននេះ បានជួយដោះស្រាយ និងផ្តល់អោយអ្នកប្រើប្រាស់អាចដំណើរការអនឡាញបានធម្មតាដដែលនៅថ្ងៃនេះ!  តាមការបង្ហាញនៅក្នុង Downdetector maps អោយដឹងថា សេវាកម្មទាំងនេះ កំពុងតែធ្វើការតស៊ូដោះស្រាយគ្រប់បញ្ហា នៅជុំវិញពិភពលោក។ បញ្ហាដែលកើតឡើងនេះ ទំនងប្រហែលជា មានភាពធ្ងន់ធ្ងរខ្លាំងនៅក្នុងឆ្នេរសមុទ្រខាងកើត និងនៅក្នុងតំបន់អ៊ឺរ៉ុប យោងតាមការផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។

Image result for Facebook, Instagram

តាមការបញ្ជាក់របស់សារព័ត៌មាន The Independent អោយដឹងថា អ្នកប្រើប្រាស់មួយចំនួននៅក្នុងកម្មវិធី WhatsApp មិនអាចធ្វើការផ្ញើរូបភាព វីដេអូ និងសារជាសំឡេងបាននោះទេ ប៉ុន្តែសម្រាប់ Text គឺអាចបញ្ជូនទៅបាន ហើយសម្រាប់ #instagram ក៏មានការបង្ហោះព្រោងព្រាតនៅលើ Twitter ផងដែរ។ នៅក្នុងខណៈពេលនេះ នៅមិនទាន់ច្បាស់នោះទេ អំពីអ្វីដែលបណ្តាលអោយមានបញ្ហានេះ។

-- ផ្សព្វផ្សាយ--

កាលពីខែមីនាកន្លងទៅនេះ កម្មវិធី Facebook ក៏ធ្លាប់ជួបប្រទះនូវបទពិសោធន៍នៃការដាច់ភ្លើងទ្រង់ទ្រាយធំ ដែលនេះប្រហែលជាដោយសារតែការផ្លាស់ប្តូរទៅលើការ Configure ទៅក្នុង Server ប៉ុណ្ណោះ។ មួយខែក្រោយមក កម្មវិធី Facebook, Instagram និង WhatsApp ដែលជួបប្រទះនូវបញ្ហាដាច់ភ្លើងផ្សេងទៀត។ នេះគឺជាការដាច់ភ្លើងជាលើកទី 3 នៅក្នុងឆ្នាំនេះ។ កាលពីម្សិលមិញនេះ សារព័ត៌មាន Engadget ក៏បានទាក់ទងទៅកាន់ក្រុមហ៊ុន Facebook សុំការអធិប្បាយផងដែរ៕

@eworldmagz.com

ទាញយក

Comments
Loading...