Banner ads below article

កំណត់​ការ Shut Down, Log Off, Restart, Sleep ដោយស្វ័យ​ប្រវត្តិ​ នៅក្នុង Computer

Wise Auto Shutdown គឺជា​កម្មវិធី​ដែល​អាច​ធ្វើការ​កំណត់​ពេលវេលា​ឲ្យ​កុំព្យូទ័រ Shut down, Log off, Restart ឬSleep ដោយស្វ័យ​ប្រវត្តិ​ទៅតាម​ការ​កំណត់​ដូចជា​៖

– Specified time: ការ​កំណត់​តាម​ថ្ងៃ ខែ ឆ្នាំ និង​ម៉ោង (ឧទារហណ៍៖ បើ​លោកអ្នក​កំណត់​យក​ថ្ងៃ ១៤ ខែ ៣ ឆ្នាំ ២០១៣ នៅវេលា​ម៉ោង ១១និង ៥០ នាទី)

– From now: ការ​កំណត់​ម៉ោង​ឆាប់​រហ័ស (ឧទាហរណ៍ ៥នាទី ឬ ១​ម៉ោង​ទៀត ត្រូវ Shut down)

– Daily: ការ​កំណត់​ពេលវេលា​រៀងរាល់​ថ្ងៃ និង​ម៉ោង​តែមួយ (ឧទាហរណ៍ លោកអ្នក​ធ្វើការ​កំណត់​យក​ម៉ោង ៥ នឹង ៣០ នាទីរសៀល ឲ្យ​កុំព្យូទ័រ​ធ្វើការ Shut down នោះ​រៀងរាល់​ថ្ងៃ វានឹង Shut down តាមការ​កំណត់) ។

 ការ​ប្រើ​ប្រាស់​

​លោកអ្នក​អាច​កំណត់​ការ Shut down, Log off, Restart ឬ​ Sleep ដោយ​គ្រាន់តែ Select ​ទៅលើ​ផ្នែក​ណាមួយ​ដែល​ត្រូវការ

​បន្ទាប់មក​លោកអ្នក​អាច​ជ្រើសរើស​យកការ​កំណត់​ពេលវេលា​ណាមួយ ដោយ​គ្រាន់តែ Select យក​ផ្នែក​ដែល​ត្រូវការ រួចហើយចុចប៊ូតុង Start Task នោះ​វានឹង​ដំណើរ​ការ​ទៅតាម​ការ​កំណត់​

ម្យ៉ាង​វិញទៀត​លោកអ្នក​អាច​ធ្វើការ​ផ្លាស់ប្តូរ​នូវ Options សាឡើងវិញបាន ដោយ​គ្រាន់តែ​ចុចលើ Show hidden iconsបន្ទាប់ Right Click ​ទៅលើ Icon របស់​កម្មវិធី​រួចយកពាក្យថា Show Main Interface

​បន្ទាប់មក​ចុចលើ Cancel Task ហើយអាច​ធ្វើការ​កំណត់​សារជាថ្មីបាន

ចុចទីនេះដើម្បីទាញយក៖ https://www.wisecleaner.com/wise-auto-shutdown.html

 

ទាញយក

Comments
Loading...