Banner ads below article

MSI ប្រកាសចេញនូវកុំព្យូទ័រស៊េរីថ្មីដែលប្រើនូវបន្ទះឈីប Intel 6-Core Processor ជំនាន់ទី 10 ដំបូងបំផុតរបស់ពិភពលោក

-- ផ្សព្វផ្សាយ--

នៅក្នុងភាពជាអ្នកនាំមុខគេទៅលើកុំព្យូទ័រយួរដៃសម្រាប់អ្នកបង្កើតអ្វីដែលថ្មីនោះ ក្រុមហ៊ុន MSI នឹងបន្តក្នុងការពង្រីកទៅលើក្តីសុបិន្តសម្រាប់អ្នកបង្កើតថ្មីទាំងនោះសម្រាប់បង្កើតនូវមាតិកា Content ដ៏អស្ចារ្យបំផុត។ ក្រុមហ៊ុន MSI បានបង្ហាញនូវកុំព្យូទ័រយួរដៃដំបូងបំផុតរបស់ពិភពលោក ដែលបំពាក់នូវបន្ទះឈីបល្អបំផុតស៊េរីថ្មីចុងក្រោយ បច្ចេកវិទ្យាថ្មីៗជាច្រើនដែលធ្វើអោយម៉ាស៊ីននេះខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រស៊េរីថ្មីនេះ គឺដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2019 នេះនៅចន្លោះថ្ងៃទី 6 ដល់ថ្ងៃទី 11 ខែកញ្ញាខាងមុខនេះ។

កុំព្យូទ័រ Prestige 14 & 15 ភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 processor ជំនាន់ទី 10 និងអេក្រង់ True Pixel display ថែមទៀត។ ម៉ាស៊ីនកុំព្យូទ័រដែលមានសមត្ថភាពកំពូលខ្លាំងក្លាបំផុតនេះនឹងធ្វើការពង្រឹងទៅលើសមត្ថភាពកាន់តែល្អជាងមុនសម្រាប់អ្នកបង្កើតមាតិកាដ៏អស្ចារ្យបំផុតនោះ។ តាមរយៈការបង្កើតនូវឧបករណ៍ដ៏អស្ចារ្យច្នៃប្រឌិតខ្ពស់ និងកម្មវិធី Software ដែលមានការ Upgrade កាន់តែខ្លាំងក្លាបំផុតនោះ ម៉ាស៊ីនកុំព្យូទ័រនេះអាចមានសមត្ថភាពក្នុងការផ្តល់នូវមុខងារសំខាន់ៗជាច្រើនសម្រាប់អ្នកបង្កើតមាតិកាថ្មីៗផងដែរ។ ក្រុមហ៊ុន MSI នាំយកមកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះសម្រាប់ម៉ូឌែលស៊េរី Prestige និង Modern series ។

-- ផ្សព្វផ្សាយ--

ជាមួយនឹងការបំពាក់នូវបន្ទះឈីបចុងក្រោយបំផុត កុំព្យូទ័រ Prestige series នេះភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® 6-core CPU ជំនាន់ទី 10 និងការបង្កើនល្បឿនលឿនជាងមុនដល់ទៅ 50% ថែមទៀត។ ជាមួយនឹងបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 10 នេះ អ្នកប្រើប្រាស់កុំព្យូទ័រ Prestige នេះអាចដំណើរការកម្មវិធីជាច្រើននៅក្នុងពេលជាមួយគ្នាហើយអ្នកបង្កើតនូវមាតិកាអាចធ្វើការប្រើប្រាស់នូវកម្មវិធី 2D និង 3D software កាន់តែងាយស្រួលបំផុត ហើយនេះគឺជាជម្រើសល្អបំផុតសម្រាប់ YouTubers, អ្នកថតរូបភាព photographers, អ្នកបង្កើតរូបភាពមានចលនា animators និងអ្នកនិពន្ធ Composers។

សម្រាប់ដំណើរការនៃការកែប្រែទៅលើកម្មវិធី Software ដូចជា Photoshop គឺមានការកើនឡើងជាងមុនដល់ទៅ 40% បើធៀបជាមួយនឹងជំនាន់មុននេះ។ ការប្រើប្រាស់នូវកម្មវិធី Premiere នោះ ជាមួយនឹងក្រាហ្វិកកាតជំនាន់ថ្មី NVIDIA® GeForce® GTX 16 Series កុំព្យូទ័រស៊េរីថ្មី Prestige series នេះគឺអាចធ្វើការ renders បានលឿនរហ័សទាន់ចិត្ត និងវីដេអូកម្រិត 4K ហើយសម្រាប់ Prestige 15 មានល្បឿនលឿនជាងមុនដល់ទៅ 4 ដង។ កម្រិតពណ៌នៃអេក្រង់របស់កុំព្យូទ័រនេះគឺមានពណ៌ភ្លឺច្បាស់ដោយសារតែអេក្រង់ True Pixel display របស់ក្រុមហ៊ុន MSI ដែលមានកម្រិតភាពច្បាស់ដល់ទៅ 4K UHD កម្រិតពណ៌ True Color calibration ច្បាស់ និង 100% AdobeRGB wide color gamut ថែមទៀត។ អេក្រង់ True Pixel displays នេះគឺទទួលបាននូវវិញ្ញាបនបត្រ CalMAN ផងដែរ។

 

ជាមួយនឹងអេក្រង់ True Pixel display នេះ គែមរបស់អេក្រង់នេះពិតជាស្តើងមែនទែន ហើយវាមានកម្រិតអេក្រង់ដល់ទៅ 90% បើធៀបជាមួយនឹងតួខ្លួនរបស់វា។ អេក្រង់នេះ គឺល្អឥតខ្ចោះសម្រាប់ Prestige 14 និង 15 ។ Prestige 14 មានទម្ងន់ 1.2kg ខណៈពេលដែល Prestige 15 មានទម្ងន់ 1.6kg ។ Prestige 14 និង Prestige 15 ភ្ជាប់ជាមួយនឹងរន្ធដោត Thunderbolt™ 3 ចំនួន 2 និងបន្ទះឈីប Intel® core™ processor ជំនាន់ទី 10។ កុំព្យូទ័រត្រកូល Prestige series នេះទ្រទ្រង់ទៅលើ Wi-Fi 6 ដែលលឿនជាង Wireless ជំនាន់មុនដល់ទៅ 3 ដង៕

ទាញយក

Comments
Loading...