Banner ads below article

ប្រទេសចង់មួយចំហៀងពិភពលោកហើយ ដែលបានចាប់ដៃជាមួយក្រុមហ៊ុន Huawei បង្កើតនូវប្រព័ន្ធ 5G នៅក្នុងទឹកដីរបស់គេ

-- ផ្សព្វផ្សាយ--

រហូតមកដល់ពេលនេះ ក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍ Huawei គឺត្រូវគេទទួលស្គាល់ថា គឺជាក្រុមហ៊ុនទូរគមនាគមន៍យក្សដ៏ធំមួយ បន្ទាប់ពីបានឆ្លងកាត់សង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងចិន កាលពីប៉ុន្មានខែមុន ដែលបានធ្វើអោយក្រុមហ៊ុននេះរងនូវសម្ពាធជាច្រើននៅក្នុងការពង្រាយទៅលើឧបករណ៍បច្ចេកវិទ្យា 5G Network នៅក្នុងអាជីវកម្មរបស់ខ្លួន។ ប៉ុន្តែតាមរយៈនូវការជំនះ ទៅលើបញ្ហាជាច្រើនរបស់រដ្ឋបាលរបស់សហរដ្ឋអាមេរិកនោះ ក្រុមហ៊ុន Huawei នៅតែបន្តក្នុងការទទួលបាននូវជោគជ័យយ៉ាងខ្លាំងក្លា ហើយក៏ពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសជាច្រើនតាមរយៈការធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យា 5G ដែលប្រទេសជាច្រើនចាត់ទុកថាជាអ្នកលក់ទៅលើបច្ចេកវិទ្យា 5G នេះ។

Image result for Huawei 5g

នៅក្នុងត្រឹមខែមិថុនា ឆ្នាំ 2019 នេះ ក្រុមហ៊ុន Huawei បានទទួលនូវកុងត្រាពាណិជ្ជកម្មទៅលើបច្ចេកវិទ្យា 5G របស់វាចំនួន 50 នៅទូទាំងពិភពលោក ខណៈពេលដែលនៅក្នុងអ៊ឺរ៉ុប គឺមានចំនួនត្រឹមតែ 28 កុងត្រា។ បន្ទាប់ពីការរឹតត្បិតទៅលើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនេះ ទៅលើក្រុមហ៊ុន Huawei នេះ សហរដ្ឋអាមេរិក នៅតែជម្រុញអោយសម្ព័ន្ធមិត្តរបស់ខ្លួននៅអ៊ឺរ៉ុបធ្វើការដកចេញនូវក្រុមហ៊ុន Huawei ពីហេដ្ឋារចនាសម្ព័ន្ធទៅលើបច្ចេកវិទ្យា 5G ដែលប្រទេសជាច្រើននៅអ៊ឺរ៉ុបក៏ធ្វើការបដិសេធផងដែរ។

-- ផ្សព្វផ្សាយ--

លោក Chen Lifang ប្រធាន និងជាប្រធានផ្នែកកិច្ចការសាធារណៈនិងទំនាក់ទំនងបានមានប្រសាសន៍ថា“ ក្រុមហ៊ុន Huawei កំពុងតាមដានយ៉ាងដិតដល់នូវក្របខ័ណ្ឌ 5G របស់ EU និងគាំទ្រយ៉ាងពេញទំហឹងចំពោះក្របខ័ណ្ឌនេះ” ។ បន្ទាប់មកក្រុមហ៊ុន ក៏បានប្រកាសផងដែរថាខ្លួនបានដឹកជញ្ជូនស្ថានីយ៍ចំនួនជាង 150,000 ស្ថានីយ៍និងមានគោលដៅបញ្ជូនស្ថានីយ៍ 5G ចំនួន 500.000 នៅត្រឹមឆ្នាំនេះ។ ហើយស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង 3 លានគ្រឿងក្នុងរយៈពេល 2 ឆ្នាំខាងមុខទោះបីមានការហាមឃាត់ពីសហរដ្ឋអាមេរិកក៏ដោយ។

ខាងក្រោមនេះ គឺជាប្រទេសធំៗដែលបានសំរេចចិត្តអនុញ្ញាតឱ្យទូរគមនាគមន៍របស់ពួកគេទិញឧបករណ៍ពីក្រុមហ៊ុន Huawei រួមានដូចជា ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី ម៉ូណាកូ អេស្ប៉ាញ ប្រទេសស្វីស អៀរឡង់ ព័រទុយហ្កាល់ ហូល្លង់ ហ្វាំងឡង់ ប្រទេសក្រិក ស៊ីប (Cyprus) អូទ្រីស រូម៉ានី ហុងគ្រី ប្រទេសរុស្ស៊ី តួកគី ស៊ុយអែត អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត ម៉ិកស៊ិកូ ហ្វីលីពីន កូរ៉េខាងត្បូង និងជាច្រើនទៀត បើទោះបីជាគេជាសម្ព័ន្ធមិត្តអាមេរិកក៏ដោយ៕

ទាញយក

Comments
Loading...