Banner ads below article

សូមប្រយ័ត្ថកម្មវិធី CamScanner ក្នុង Google Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បានកំពុងចែកចាយមេរោគម៉លវ៊ែរ (Malware)

-- ផ្សព្វផ្សាយ--

ម្មវិធី CamScanner ក្នុង Google Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android បានកំពុងចែកចាយមេរោគម៉លវ៊ែរ (Malware)

ក្រុមហ៊ុនហ្គូហ្គល (Google Inc.) ទើបតែលុបចេញនៅកម្មវិធីដ៏ពេញនិយមមួយឈ្មោះ CamScanner PDF Creator ចេញពី Google Play Store បន្ទាប់ពីត្រូវបានក្រុមហ៊ុន Kaspersky រកឃើញថា វាបានចែកចាយមេរោគម៉លវ៊ែរ (Maleware Virus)។ កម្មវិធី CamScanner បង្កើតឡើងដោយក្រុមហ៊ុន Shanghai-based CC Intelligence ដែលមានការទាញយកទៅប្រើប្រាស់ជាង ១០០ លានដងពី Google Play Store គិតចាប់តាំងពីឆ្នាំ ២០១០ មក។

-- ផ្សព្វផ្សាយ--

យោងតាមអ្នកស្រាវជ្រាវ នៅក្រុមហ៊ុនកំចាត់មេរោគរុស្ស៊ី Kaspersky មេរោគក្នុងកម្មវិធីនេះអាច បង្ហាញពីការផ្សាយពាណិជ្ជកម្មដែលមិនគប្បីដល់អ្នកប្រើប្រាស់ ឬភ្ជាប់គណនីរបស់អ្នកប្រើប្រាស់ ជាមួយការជាវជាប្រចាំ ដោយពុំមានការអនុញ្ញាត។

Image result for CamScanner​ Malware

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាពកម្មវិធីនេះជាបន្ទាន់នៅពេល ក្រុមហ៊ុនហ្គូហ្គល ដាក់ឱ្យប្រើប្រាស់កម្មវិធីនេះឡើងវិញ ហើយនេះក៏ជាការបង្ហាញថា សូម្បីកម្មវិធីដែលមាននៅក្នុង Google Play Store ដែលជាកន្លែងមានសុវត្ថិភាពបំផុត ក្នុងការដំឡើងកម្មវិធី Android ក៏អាចមានបញ្ហាដែរ។ ដូច្នេះសូមបងប្អូនជៀសវាងការបញ្ចូលកម្មវិធី ពីប្រភពមិនច្បាស់លាស់ ជាពិសេសពីប្រភពដែលបងប្អូនបានឃើញក្នុងបណ្ដាញសង្គម៕

អត្ថបទពី: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Departmen

ទាញយក

Comments
Loading...