Banner ads below article

កំហុសដ៏ធំក្នុងប្រព័ន្ធប្រតិបត្តិការអេនដ្រយ របស់ក្រុមហ៊ុនហ្គូសហ្គល (Google)

-- ផ្សព្វផ្សាយ--

កំហុសដ៏ធំក្នុងប្រព័ន្ធប្រតិបត្តិការអេនដ្រយ របស់ក្រុមហ៊ុនហ្គូសហ្គល (Google) អាចអនុញ្ញាតឱ្យពួកហ៊ែគឺ(Hacker) គ្រប់គ្រងទាំងស្រុងទៅលើបណ្តាទូរសព្ទមួយចំនួន តាមរយៈការវាយប្រហារ Zero-Day

អ្នកស្រាវជ្រាវបានព្រមានថា ស្មាតហ្វូនដែលមានប្រជាប្រិយនៅលើពិភពលោកមួយចំនួនងាយនឹងខាតបង់ពីភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដ៏ធំមួយ ដែលអាចឱ្យអ្នកវាយប្រហារគ្រប់គ្រងទាំងស្រុងទៅលើទូរសព្ទលោកអ្នក។ គុណវិបត្តិដែលភស្តុតាងបង្ហាញថា នៅតែកំពុងត្រូវបានគេធ្វើការវាយប្រហារយ៉ាងសកម្ម រួមមានទូរសព្ទមកពីក្រុមហ៊ុន Samgsung ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Motorola។ ការវាយប្រហារនេះត្រូវបានរកឃើញទាក់ទងទៅនឹងក្រុមហ៊ុន Spyware របស់ប្រទេសអ៊ីស្រាអែលដែលត្រូវបានគេស្គាល់ថាជា NSO Group ដែលលក់កម្មវិធីវាយប្រហារដើម្បីលួចតាមដានទូរសព្ទដោយសម្ងាត់។

-- ផ្សព្វផ្សាយ--

ការស្រាវជ្រាវបង្ហាញថា ទូរសព្ទដែលរងផលប៉ះពាល់រួមមានសេរ៊ី Pixel 1 និង 2, Huawei P20, Xiaomi Redmi 5A, Xiaomi Redmi Note 5, Xiaomi A1, Oppo A3, Moto Z3, Oreo LG និង Samsung S7, S8, S9 ហើយវាត្រូវបានគេដឹងថាទូរសព្ទ ភីកសែល 3 និង 3A របស់ក្រុមហ៊ុន Google ខ្លួនផ្ទាល់មិនរងគ្រោះទេ។

ក្នុងករណីភាគច្រើនប្រតិបត្ដិការជ្រៀតចូល ត្រូវបានគេកំណត់គោលដៅខ្ពស់ ដូច្នេះវានៅតែមានអ្នកប្រើភាគច្រើន ទំនងជានឹងមិនទទួលបាននូវបញ្ហាដូចជា ពពួកមេរោគ Malware ទេ ប៉ុន្តែលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់ប្រសិនបើ ក្រុមហ៊ុនទូរសព្ទរបស់លោកអ្នកដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីនោះ៕

អត្ថបទពី: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ទាញយក

Comments
Loading...