Banner ads below article

លក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូន Samsung Galaxy S11 series ត្រូវបែកធ្លាយនៅលើអនឡាញ

-- ផ្សព្វផ្សាយ--

មួយរយៈនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន Samsung Galaxy S11 series ។ យោងតាមការផ្សាយព័ត៌មានកាលពីពេលមុននេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនត្រកូលនេះ នឹងមាន 5 ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើស។ តាមការបញ្ជាក់របស់ @evleaks ស្មាតហ្វូនត្រកូលនេះនឹងមានដូចជា  6.2 ឬ 6.4-inch, 6.7-inch និង 6.9-inch។ សម្រាប់ម៉ូឌែលទំហំ 6.2 ឬ  6.4-inch និង 6.7-inch នឹងមានប្រភេទជា 4G និង 5G ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ទំហំ 6.9-inch នឹងមានប្រភេទតែ 5G តែប៉ុណ្ណោះ។ ម៉ូឌែលទាំងនេះនឹងមិនមានអេក្រង់រាបស្មើនោះទេ។

តាមការបញ្ជាករបស់ XDA developers គឺថាស្មាតហ្វូននេះនឹងមានកាមេរ៉ា “108MP” នៅក្នុង OneUI ។ នេះបញ្ជាក់ថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូនស៊េរីថ្មីដែលមានកាមេរ៉ាទំហំ 108MP ។ តាមការប៉ាន់ស្មាន ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 108MP នៅលើស្មាតហ្វូន Galaxy S11 series ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC ថែមទៀតផង។

-- ផ្សព្វផ្សាយ--

បន្ថែមពីនេះទៀត @evleaks ទម្លាយថា សម្រាប់ម៉ូឌែលទាំង 5 នេះនឹងមានភ្ជាប់ជាមួយនឹងអេក្រង់គែមកោងថែមទៀត។ នេះមានន័យថា ស្មាតហ្វូនត្រកូល S11 series នឹងមិនមានអេក្រង់រាបស្មើនោះទេ។ សម្រាប់កាមេរ៉ាខាងមុខវិញនោះ ស្មាតហ្វូនត្រកូលនេះនឹងមានអេក្រង់ខាងមុខជាប្រភេទ Punch-Hole។ ចាប់តាំងពីបច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់នៅមិនទាន់អភិវឌ្ឍស្រួលបួលក្នុងការប្រើប្រាស់នៅឡើយទេនោះ យើងអាចនឹងឃើញការឌីស្សាញទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូនត្រកូល Galaxy S11 series នេះជាមួយនឹងរន្ធ Punch-Hole ដែលមានទំហំតូចជាងមុន។ ស្មាតហ្វូន Galaxy S11 series នេះនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 865 ៕

ទាញយក

Comments
Loading...