Banner ads below article

ក្រុមហ៊ុន Facebook បានបញ្ចេញនូវកម្មវិធីថ្មីមួយឈ្មោះថា Facebook Viewpoints ដើម្បីជួយខ្លួនធ្វើការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យាថ្មីៗ

-- ផ្សព្វផ្សាយ--

ថ្មីៗនេះ Facebook ទើបតែទម្លាក់នូវកម្មវិធី App ថ្មីនៅលើ App Store និង Google Play Store។ កម្មវិធីថ្មីនេះ គឺមានឈ្មោះថា Facebook Viewpoints កម្មវិធី App នឹងផ្តល់អោយអ្នកប្រើប្រាស់ជាច្រើន ជួយក្រុមហ៊ុននេះ ផ្លាស់ប្តូរទៅលើបច្ចេកវិទ្យាថ្មី។ សូមជូនជំរាបថា អ្នកអាចនឹងធ្វើការបោះបង់ចោលនូវការផ្តល់នូវព័ត៌មានសំខាន់ដូចជាឈ្មោះ អ៊ីម៉ែល និងព័ត៌មាននៃការ Login នៅលើ Facebook ប្រសិនបើអ្នកមានការព្រួយបារម្ភថាក្រុមហ៊ុននេះ អាចដឹងព័ត៌មានច្រើនអំពីអ្នកជាងព័ត៌មានធម្មតានោះ ហើយនេះ គឺជាហេតុផលដែលមនុស្សមួយចំនួនមិនចង់ចូលរួមនោះទេ។

នៅពេលដែលអ្នកធ្វើការតម្លើងនូវគណនីនេះ អ្នកត្រូវគេស្នើ ដើម្បីអោយចូលរួមទៅក្នុងកម្មវិធីនេះ មុនពេលដែលកម្មវិធីនេះចាប់ផ្តើមនោះ ក្រុមហ៊ុន Facebook នឹងធ្វើការពន្យល់អំពីអ្វីដែលព័ត៌មានត្រូវបានប្រមូល និងរបៀបដែលព័ត៌មាននេះត្រូវបានប្រើប្រាស់ និងចំនួនប៉ុន្មានចំណុចដែលនឹងត្រូវពិចារណានោះ។ កម្មវិធីនេះមាន 83 សំណួរសម្រាប់ការធ្វើការវាស់ស្ទង់ 15នាទី  (15-minute Well-Being Survey) របស់ Holy Grail of Viewpoints  ហើយវាមានការកើនឡើង 1000 ពិន្ទុសម្រាប់សមាជិកនេះ។ សម្រាប់ 1000 ពិន្ទុនេះ Facebook នឹងបញ្ជូនទឹកប្រាក់ $5 តាមរយៈគណនី PayPal របស់អ្នក។

-- ផ្សព្វផ្សាយ--

Image result for Facebook Viewpoints

ក្រុមហ៊ុន បានបញ្ជាក់ថា ព័ត៌មាននេះ គឺមានការផ្តល់ដោយសមាជិករបស់ Viewpoints ដែលប្រើប្រាស់ ដើម្បីជះឥទ្ធិពលទៅលើកម្មវិធី Apps និងសេវាកម្មជាច្រើនទៀត (Read WhatsApp, Instagram និង Facebook)។ Facebook និយាយនៅក្នុងការបង្ហោះនៅលើប្លុកនេះថា យើងនឹងធ្វើការបង្ហាញនូវកម្មវិធី Facebook Viewpoints ដែលជាកម្មវិធីស្រាវជ្រាវទីផ្សារថ្មីដែលផ្តល់នូវរង្វាន់សម្រាប់មនុស្សដែលមានការចូលរួមនៅក្នុងការវាស់ស្ទង់នេះ ការងារនេះ និងការស្រាវជ្រាវនេះ។ យើងជឿជាក់ថា វិធីដ៏ល្អបំផុតក្នុងការធ្វើអោយផលិតផលកាន់តែប្រសើរជាងមុននោះគឺធ្វើយ៉ាងណាអោយពួកគេផ្ទាល់អាចធ្វើការបញ្ចេញនូវមតិបាន។ យើងនឹងប្រើប្រាស់នូវការយល់ដឹងទាំងអស់នេះដើម្បីពង្រឹងទៅលើផលិតផលជាច្រើនដូចជា Facebook, Instagram, WhatsApp, Portal និង Oculus និងសហគមន៍ជាច្រើនទៀតដើម្បីអោយកាន់តែទូលំទូលាយថែមទៀត។

ម្យ៉ាងវិញទៀត អ្នកមិនអាចក្លាយជាអ្នកមានដោយគ្រាន់តែជាសមាជិកនៃកម្មវិធី Viewpoints នោះទេ។ ដំណើរការនៃការបង់ប្រាក់នេះចំណាយពេល 10 ថ្ងៃ ហើយអ្នកអាចធ្វើការ Redeem នូវពិន្ទុនេះ បានមុនពេលដែលវាផុតកំណត់នោះ។ Facebook បាននិយាយថា ក្រុមហ៊ុននឹងមិនបង្ហោះ ឬចែករំលែកនូវចម្លើយរបស់អ្នកនៅលើ App នេះទេ។ Facebook នឹងមិនប្រើប្រាស់ព័ត៌មាននេះ នៅក្នុងផ្ទៃក្នុងដើម្បីបង្កើតនូវ Profile ថ្មីសម្រាប់សមាជិករបស់ Viewpoint និងចែករំលែកព័ត៌មាននេះ។ កន្លងមក ក្រុមហ៊ុន Cambridge Analytical ធ្លាប់យកទិន្នន័យ Profiles ដល់ទៅ 87 លាននាក់នៅលើ Facebook ហើយក្រុមហ៊ុន Facebook ត្រូវបង់ប្រាក់ពិន័យដល់ទៅ 5 ពាន់លានដុល្លារអាមេរិកផងដែរ។ សម្រាប់កម្មវិធី Facebook Viewpoints នេះ អ្នកត្រូវតែមានវ័យចាប់ពី 18 ឆ្នាំ ឬច្រើនជាងនេះ ដើម្បីអាចចូលរួមនៅក្នុងកម្មវិធីនេះបាន។ ពេលនេះ កម្មវិធីនេះ គឺដាក់អោយដំនើរការនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នករស់នៅក្នុងប្រទេសផ្សេងនោះ Facebook និយាយថា ប្រទេសនេះ មានគម្រោងក្នុងការដំណើរការនូវ Apps នេះនៅក្នុងប្រទេសផ្សេងទៀតផងដែរ៕

អត្ថបទពី៖ Eworldmagz

ទាញយក

Comments
Loading...