Banner ads below article

ពិតជាមិនគួរអោយជឿ! ប្រាក់ចំណូល HTC ពេញមួយឆ្នាំ 2019 មិនស្មើរនឹងការលក់ AirPod ចំនួនពីរសប្តាហ៍ផង

-- ផ្សព្វផ្សាយ--

នៅថ្ងៃនេះ ក្រុមហ៊ុន HTC បានបញ្ចេញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយក្នុងឆ្នាំ 2019 នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះគឺសម្រេចបានត្រឹមតែ NT $10.01 ពាន់លានដុល្លាតៃវ៉ាន់ប៉ុណ្ណោះ ដែលមានការធ្លាក់ចុះ 57.82% បើធៀបជាមួយនឹងឆ្នាំមុននេះ ហើយវាមានការធ្លាក់ចុះ 87% ពីប្រាក់ចំណូលសរុបនៅក្នុងឆ្នាំ 2017 ដែលនេះ គឺជាលទ្ធផលដ៏អាក្រក់បំផុតនៅក្នុងពេល 19 ឆ្នាំនេះ។

អ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg លោក Tim Culpan បានចង្អុលបង្ហាញថាការលក់ AirPods របស់ Apple ក្នុងរយៈពេលពីរសប្តាហ៍ នឹងផ្តល់ប្រាក់ចំណូលច្រើនជាងក្រុមហ៊ុន HTC ក្នុងរយៈពេលមួយឆ្នាំ។ ប្រាក់ចំណូលធ្លាក់ចុះនេះ គឺដោយសារតែក្រុមហ៊ុនតៃវ៉ាន់ បានកាត់បន្ថយអាជីវកម្មស្មាតហ្វូនរបស់ខ្លួន (ដែលបានលក់មួយភាគធំទៅឱ្យ Google កាលពីពីរឆ្នាំមុន) ហើយផ្តោតលើកាសស្តាប់ VR Headsets និងaccessories ជាច្រើនទៀត។ កាលពីឆ្នាំមុនក្រុមហ៊ុន HTC ធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះយុទ្ធសាស្ត្រស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសជាច្រើនរួមទាំងប្រទេសឥណ្ឌា។ ក្រោយមកទៀតត្រូវគេចាត់ទុកថាជាទីផ្សារស្មាតហ្វូនធំលំដាប់ទី 2 នៅលើពិភពលោក។

-- ផ្សព្វផ្សាយ--

Related image

ក្រុមហ៊ុន HTC លែងលក់ផលិតផលស្មាតហ្វូន  flagship និងស្មាតហ្វូនលំដាប់ខ្ពស់ High-End ផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌាប៉ុន្តែផ្តោតលើទូរស័ព្ទថ្នាក់កណ្តាលវិញ។ ដូច្នេះវាជះឥទ្ធិពលយ៉ាងខ្លាំងដល់លទ្ធផលរបស់ក្រុមហ៊ុននេះ។ កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន HTC បានតែងតាំងអ្នកជំនាញខាងផ្នែកទូរគមនាគមន៍លោក Yves Maitre ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយកាលពីឆ្នាំមុនលោក Maitre បាននិយាយដោយត្រង់ពីដំណើរការរបស់ក្រុមហ៊ុនផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន HTC បានបញ្ឈប់ការច្នៃប្រឌិតទៅលើ Hardware របស់ស្មាតហ្វូននេះផងដែរ។

លោក Maitre បាននិយាយថា ក្រុមហ៊ុននឹងផ្តោតលើកាសស្តាប់  virtual reality headsets និងកម្មវិធីជាច្រើនរបស់វានាពេលអនាគត។ ក្នុងចំណោមផលិតផលទាំងនេះ យើងអាចនិយាយអំពីការបណ្តុះបណ្តាល និងការអប់រំផងដែរ។ នៅក្នុងត្រីមាសថ្មីៗនេះ ក្រុមហ៊ុន HTC បានបង្ហាញនូវកាសស្តាប់ Vive Pro Eye សម្រាប់អាជីវកម្មរបស់ខ្លួនផងដែរ។ វាក៏មានការពង្រឹងទៅលើសមត្ថភាពនៃកាសស្តាប់ VR ដែលអាចប្រកួតប្រជែងបានល្អជាមួយផលិតផលរបស់ហ្វេសប៊ុក។ ដូចគ្នានេះផងដែរ ក្រុមហ៊ុនក៏បានផលិត VR នៅឯVenice Film Festival ផងដែរ។ ក្រុមហ៊ុន មិនបានបង្ហើបថា តើកាសស្តាប់ VR ចំនួនប៉ុន្មានត្រូវលក់ចេញនោះទេ ប៉ុន្តែវាហាក់បីដូចជាមិនមានដំណើរការល្អនៅក្នុងវិស័យនេះទេ៕

អត្ថបទពី៖ Eworldmagz

ទាញយក

Comments
Loading...