Banner ads below article

ក្រុមហ៊ុន Samsung នឹងបង្ហាញនូវវិធីថ្មីមួយដែលភ្ជាប់ជាមួយនឹងកាមេរ៉ាមុខ ដើម្បីវាយអក្សរនៅលើស្មាតហ្វូនរបស់យើង

-- ផ្សព្វផ្សាយ--

ដូចអ្វីដែលយើងបានរាយការណ៍កាលពីប៉ុន្មានថ្ងៃមុននេះអញ្ចឹង ក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ CES 2020 នេះ ដើម្បីប្រកាសបង្ហាញនូវបច្ចេកវិទ្យាថ្មី ដែលមានឈ្មោះហៅថា SelfieType  ដែលនឹងអនុញ្ញាតអោយកាមេរ៉ាខាងមុខនេះ គឺធ្វើការបកប្រែទៅលើចលនានៃម្រាមដៃនៅក្នុងទំរង់ជា Keyboard ដែលស្ថិតនៅក្នុងគំនិតស្រមើស្រម៉ៃ។

Image result for SelfieType samsung

ក្រុមហ៊ុន Samsung បានបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍ CES 2020 នេះ នឹងមានឱកាសក្នុងការបង្ហាញនូវព័ត៌មានលម្អិតជាច្រើនទៀតរបស់បច្ចេកវិទ្យាជាច្រើននៅក្នុងកម្មវិធី C-Lab Incubation Program របស់ខ្លួន។ សម្រាប់ SelfieType គឺជាបច្ចេកវិទ្យា មួយដែលបានលើកឡើងនៅក្នុងសន្និសីទមួយនៅចុងខែធ្នូ។ បច្ចេកវិទ្យានេះ នឹងអនុញ្ញាតអោយកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះអាចធ្វើការបកប្រែទៅលើអ្វីដែល Typing ទៅលើអេក្រង់រាបស្មើរ។
Image result for SelfieType samsung
ដើម្បីសម្រេចបាននូវរឿងនេះ សេនស័រ Selfie Sensor នេះ បន្តក្នុងការបញ្ចូននូវរូបភាព  RAW images ទៅកាន់ប្រព័ន្ធ AI System ។ សម្រាប់ AI នេះគឺទទួលខុសត្រូវសម្រាប់ការវិភាគទៅលើចលនានៃម្រាមដៃនៅក្នុងពេល Real-Time និងធ្វើការបកប្រែវា។ បច្ចេកទេសនេះអនុញ្ញាតអោយអ្នកធ្វើការវាយអត្ថបទដោយមិនចាំបាច់កាន់ស្មាតហ្វូននេះនោះទេ។ SelfieType មិនមានការទាមទារអោយមានប្រើប្រាស់នូវ hardware បន្ថែមនោះទេ ហើយវាគឺអាចប្រើប្រាស់នៅលើឧបករណ៍ចល័តជាច្រើនផ្សេងទៀតផងដែរ។ វាមានការបញ្ចូលនៅក្នុងស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រដែលមានការរាយការណ៍នៅក្នុងបទបង្ហាញរបស់ក្រុមហ៊ុន Samsung ផងដែរ។

-- ផ្សព្វផ្សាយ--

បច្ចេកវិទ្យានេះអាចដំណើរការជាភាសាអងង់គ្លេសសម្រាប់ពេលនេះ (តាមរយៈ QWERTY keyboard) ។ វាក៏អាចធ្វើការទ្រទ្រង់ទៅលើភាសាជាច្រើនផ្សេងទៀតផងដែរ។ SelfieType នេះ ក៏មានបញ្ហាធំនៅពេលដែលវាបញ្ឈរផងដែរ។ វាអាចនឹងបម្រុងទុកជាចម្បងសម្រាប់អ្នកប្រើប្រាស់ជាច្រើន ដែលប្រើប្រាស់សម្រាប់ធ្វើការវាយទៅលើអត្ថបទដោយមិនចាំបាច់ធ្វើការសម្លឹងមើលទៅលើ Keyboard នោះទេ។ វាប្រហែលជាមានអ្នកប្រើប្រាស់តិចតួចនៅឡើយ។ បញ្ហានោះ គឺថាក្រុមហ៊ុន Samsung នឹងធ្វើការស្វែងរកនូវដំណោះស្រាយមួយដើម្បីធ្វើអោយ SelfieType នេះមានអ្នកប្រើប្រាស់ច្រើននោះ៕

ទាញយក

Comments
Loading...