Banner ads below article

សហរដ្ឋអាមេរិក បានប្រកាសឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីហ្វាយហ្វុក (Firefox) ជាបន្ទាន់

-- ផ្សព្វផ្សាយ--

Department of Homeland Security របស់សហរដ្ឋអាមេរិក បានប្រកាសឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីហ្វាយហ្វុក (Firefox) ជាបន្ទាន់

សម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់កម្មវិធី Firefox នៅលើប្រព័ន្ធកុំព្យូទ័រ លោកអ្នកគួរតែអាប់ដេត កម្មវិធីនេះទៅជំនាន់ ៧២.០.១ (Version 72.0.1) ជាបន្ទាន់។ បើតាមការផ្សព្វផ្សាយរបស់ Department of Homeland Security បានឱ្យដឹងថា អ្នកវាយប្រហារអាចប្រើកម្មវិធីខ្លះតាមរយៈគេហទំព័រ ដែលអាចឱ្យពួគគេគ្រប់គ្រងកុំព្យូទ័រលោកអ្នកបានទាំងស្រុង។ នេះជាការធ្វើបច្ចុប្បន្នភាពលើកទី៣ហើយក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ទាក់ទងនឹងការវាយប្រហារដែលគេហៅថា “ការវាយប្រហារ zero-day”។ ខាងក្រោមនេះជារបៀបអាប់ដេតកម្មវិធី Firefox៖

Related image

1.ចុចប៊ូតុង Menu ដែលនៅលើស្ដាំដៃគេបង្អស់រួចចូលទៅរើសពាក្យ Help
2.បន្ទាប់មកចុចលើពាក្យ “About Firefox”
3.About Firefox នឹងបង្ហាញផ្ទាំងមួយដើម្បីរកការអាប់ដេតចុងក្រោយបង្អស់ដោយស្វ័យប្រវត្តិ។ ពេលដែលការទាញយកចប់ សូមចុចលើពាក្យ “Restart to update Firefox”៕

ទាញយក

Comments
Loading...