Banner ads below article

មានការបែកធ្លាយនូវព័ត៌មានលម្អិតរបស់ OPPO Find X2 Pro ដែលបង្ហាញកាន់តែច្បាស់ពីកាមេរ៉ារបស់ស្មាតហ្វូននេះ

-- ផ្សព្វផ្សាយ--

ស្មាតហ្វូន OPPO Find X2 Pro ដែលមានលេខម៉ូឌែល CPH2025 នាពេលថ្មីៗនេះ ត្រូវបានប្រទះឃើញនៅក្នុងប្រព័ន្ធ Database មួយរបស់ Bluetooth SIG ដែលលក្ខណៈសំខាន់ៗជាច្រើនរបស់វាក៏ត្រូវបានទម្លាយផងដែរ។ មានការទម្លាយថា ស្មាតហ្វូន Find X2 Pro នេះ នឹងប្រើប្រាស់នូវកាមេរ៉ាដែលមានទំហំ 48-megapixel +48-megapixel + 13-megapixel ។ នៅថ្ងៃនេះ ប្រភពទុកចិត្តមួយ បានទម្លាយនូវលក្ខណៈសំខាន់របស់កាមេរ៉ាសេនស័រនេះផងដែរ។

សម្រាប់កាមេរ៉ាគោលរបស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅលើស្មាតហ្វូន Find X2 Pro នេះគឺជា Sony IMX689។ នេះគឺជាសេនស័រ 1/1.4-inch sensor ជាមួយនឹងភិចសែលទំហំ 1.12μm ។ កាមេរ៉ា Sony IMX689 គឺជាប្រភេទ Custom Lens ដែលមានការសហការពីក្រុមហ៊ុន Sony និង OPPO ហើយវានឹងប្រកាសបង្ហាញខ្លួនជាលើកដំបូងបំផុតនៅលើស្មាតហ្វូន Find X2 series នេះ។ សម្រាប់ Lens ទីពីររបស់ស្មាតហ្វូននេះគឺជាប្រភេទ Sony IMX586 48-megapixel ដែលត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូន Flagship និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរួចមកហើយ។ វាក៏មានកាមេរ៉ា 13-megapixel S5K3M5 periscope telephoto lens ។

-- ផ្សព្វផ្សាយ--

នៅក្នុងបញ្ជីរបស់ Bluetooth SIG នេះគឺមានការទម្លាយថា ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ Sony IMX616 32-megapixel selfie ។ ស្មាតហ្វូន OPPO Find X2 គឺមានលេខម៉ូឌែល CPH2023 ។ នៅក្នុងពេលនេះ វាមិនទាន់មានព័ត៌មានច្បាស់នោះទេសម្រាប់ស្មាតហ្វូនដែលមានលេខម៉ូឌែលពីរផ្សេងគ្នានេះ។ស្មាតហ្វូន Find X2 Pro នឹងមានអេក្រង់ទំហំ 6.7-inch punch-hole AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 3K និងកម្រិត refresh rate ខ្ពស់ដល់ទៅ 120Hz ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 និងរ៉េមទំហំ 12 GB LPDDR5 ។

ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 65W wired charging ប៉ុន្តែទំហំថាមពលថ្មរបស់វានៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ស្មាតហ្វូននេះប្រហែលជាមានទម្ងន់ 192 ក្រាម។ ស្មាតហ្វូន Find X2 Pro នេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 OS ជាមួយនឹង ColorOS 7.0។ សម្រាប់មុខងារផ្សេងៗទៀតរបស់ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ បន្ទះឈីប , M1 co-processor, UFS 3.0 storage, Wi-Fi 6 និង NFC ថែមទៀត។ ស្មាតហ្វូននេះមានពាក្យចចាមអារ៉ាមថានឹងទ្រទ្រង់នូវបច្ចេកវិទ្យា 30W wireless fast charging និង 10W reverse charging ផងដែរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូន Find X2 seriesនេះនៅមិនទាន់ដឹងនៅឡើយទេ៕

 

 

ទាញយក

Comments
Loading...