Banner ads below article

Huawei ប្រកាសថា នឹងចូលប្រឡូកក្នុងអាជីវកម្មផលិតបន្ទះឈីប GPU ក្នុងឆ្នាំ 2020 នេះ

-- ផ្សព្វផ្សាយ--

ក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យាជួរមុខគេរបស់ប្រទេសចិន Huawei នៅតែបន្តពង្រីអាជីវកម្មរបស់ខ្លួនបើទោះបីជាក្រុមហ៊ុនកំពុងជាប់នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។ បច្ចុប្បន្នអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះនៅលើទីផ្សារសកលក្រៅពីទីផ្សារប្រទេសចិនគឺកំពុងតែទទួលរងផលប៉ះពាល់ខ្លាំងក្នុងការចរាចរណ៍លក់ព្រោះដោយសារតែមិនមានសេវាកម្មរបស់ក្រុមហ៊ុន Google។ ទោះយ៉ាងណាក្រុមហ៊ុន Huawei គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង់ទៅលើវិបត្តិនេះដោយខ្លួនឯង។

បច្ចុប្បន្ននេះក្រុមហ៊ុន Huawei មានឈីបដែលបានផលិតឡើងដោយខ្លួនឯង (CPU និង AI Chip) ដែលឈីបទាំងនេះត្រូវបានប្រើសម្រាប់ឧបករណ៍ទូទៅរបស់ក្រុមហ៊ុនផ្ទាល់។ ទោះយ៉ាងណាក៏ដោយ Huawei នៅតែមានតម្រូវការផ្នែករឹង (Hardware) មួយចំនួនទៀតដើម្បីប្រើប្រាស់នៅលើឧបករណ៍របស់ខ្លួន ដូចនេះហើយក្រុមហ៊ុននេះបាននឹងកំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលើការផលិតនូវអង្គក្រាហ្វិច (GPU) សម្រាប់ប្រើផ្ទាល់ខ្លួនបន្ថែមទៀត។ បើយោងតាមរបាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូងបានប្រាប់អោយដឹងថា ក្រុមហ៊ុន Huawei បាននឹងកំពុងបង្កើតនាយកដ្ឋានថ្មីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលគេដឹងច្បាស់ថាក្រុមហ៊ុននេះពិតជាមានគម្រោងហក់ចូលប្រឡូកក្នុងទីផ្សារ GPU  ពិតប្រាកដមែន។

-- ផ្សព្វផ្សាយ--

ក្នុងរបាយការណ៍ដដែលបានអះអាងថាជាមួយនឹងវិថីនៃអាជីវកម្ម Cloud Computing និងបច្ចេកវិទ្យា AI របស់ខ្លួន Huawei មានគោលដៅបន្ទាប់គឺការផលិតបន្ទះ GPU។ ហើយអ្វីដែលកាន់តែច្បាស់នោះគឺថាក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការជ្រើសរើសបុគ្គលិកសម្រាប់បម្រើការក្នុងផ្នែកនេះរួចហើយ។ លើសពីនេះទៀតការជ្រើសរើសបុគ្គលិកសម្រាប់ធ្វើការជាមួយផ្នែកនេះគឺ Huawei ហាក់ដូចជាចង់បានបុគ្គលិក និងអ្នកមើលការខុសត្រូវចេញពីក្រុមហ៊ុន NVIDIA។ យើងដឹងហើយថាបច្ចុប្បន្នក្រុមហ៊ុន NVIDIA របស់សហរដ្ឋអាមេរិកបានគ្រប់គ្រងទីផ្សារបន្ទះ GPU លើពិភពលោកស្ទើរតែទាំងស្រុង។

ដោយឡែកបើយោងតាមរបាយការណ៍ពីមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Huawei បានអោយដឹងថាកាលពីឆ្នាំ 2012 ក្រុមហ៊ុននេះបាននឹងកំពុងអភិវឌ្ឍលើបន្ទះអង្គក្រាហ្វិច (GPU) ផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ GPU ដែលក្រុមហ៊ុន Huawei បានផលិតឡើងនោះគឺមិនមែនសម្រាប់ប្រើនៅលើម៉ាស៊ីនកុំព្យូទ័រលើតុ (Desktop) នោះទេ គឺវាត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ជាចម្បងជាមួយម៉ាស៊ីនមេ (Server) របស់ក្រុមហ៊ុន Huawei ក៏ដូចជាប្រើនៅលើ Cloud Computing និងក្នុងស្ថាប័នផ្សេងៗទៀតរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ៕

អត្ថបទពី: eworldmagz

ទាញយក

Comments
Loading...