Banner ads below article

PUBG mobile ក្លាយជាហ្គេមដែលមានការពេញនិយមខ្លាំងបំផុតដោយបានឈរលើចំណាត់ថ្នាក់ខ្ពស់នៅក្នុង TDM MODE

-- ផ្សព្វផ្សាយ--

ហ្គេម PUBG mobile បានជាប់ចំណាត់ថ្នាក់ថ្មីនៅលើប្រព័ន្ធ Ranking system របស់ខ្លួននៅក្នុង Team Deathmatch (ដែលត្រូវគេស្គាល់ថាជា TDM) mode។ ក្រុនហ៊ុន Tencent ដែលជាអ្នកបង្កើតហ្គេមនេះ បានធ្វើការប្រកាសបង្ហាញថា Ranked Mode ថ្មីនេះ គឺមានការផ្សាយរួចហើយ។ PUBG mobile គឺជាហ្គេមដែលមានការពេញនិយមខ្លាំងក្លាមែនទែនសម្រាប់ការប្រកួត real-time។ ហ្គេមនេះ គឺស្ថិតនៅលើកំពូលតារាងដែលមានការដោនឡូតច្រើនជាងគេ ហើយវាគឺជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងប្រភេទក្រុម Top Grossing category នៅលើ PlayStore របស់ក្រុមហ៊ុន Google ផងដែរ។

ហ្គេមនេះ គឺមានភាពទាក់ទាញខ្លាំងមែនទែនមិនត្រឹមតែទៅលើវគ្គរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រាហ្វិករបស់វាថែមទៀតផង ហើយវាក៏លេងនៅលើ TDM mode ផងដែរ។ អ្នកលេងហ្គេមជាច្រើន ចង់ទទួលបាននូវ Ranked Mode មួយនៅក្នុង Team Deathmatch(TDM) ចាប់តាំងពីអ្នកលេងហ្គេមជាច្រើនមិនទាន់អាចរកដៃគូដែលមានកម្រិតដូចគ្នានោះ។ នៅពេលនេះ Tencent games ក៏ប្រើប្រាស់នូវ Ranked Mode ថ្មីនេះនៅលើ  TDM ដែលស្រដៀងគ្នាទៅនឹងប្រព័ន្ធ ranking systemដែលមាននៅក្នុង  Battle Arena mode នោះ។

-- ផ្សព្វផ្សាយ--

ក្រៅពីនេះ ហ្គេមនេះ ក៏មាន Mode ថ្មីដែលមានការបង្ហាញហើយវាមានឈ្មោះហៅថា “Arctic Mode” ។ ក្រុមហ៊ុននេះបញ្ជាក់ថា សម្រាប់ Mode ថ្មីនេះ គឺជាផ្នែកមួយនៃ EvoGround game mode ។ នេះមានន័យថា សម្រាប់ Mode នេះគឺល្អមែនទែនសម្រាប់អ្នកលេងហ្គេមជាច្រើន ហើយវាគឺជាផ្នែកមួយដែលមានការអាប់ដេតថ្មីផងដែរ។ នៅក្នុង game Mode នេះ អ្នកលេងហ្គេមជាច្រើនអាចធ្វើការប្រកួតប្រជែងជាមួយនឹងសាមាសធាតុចំនួន ២ ។ សម្រាប់ Mode នេះគឺមាននូវ heaters, health packs, snow-mobiles និង remote controlled drones ផងដែរ។ សម្រាប់ game modes  ថ្មីនេះក៏មានការអាប់ដេតចុងក្រោយបំផុតផងដែរ៕

អត្ថបទពីៈ eworldmagz.com

ទាញយក

Comments
Loading...